ព័ត៌មានជាតិ

កំហុស​ដ៏​ធ្ងន់ធ្ងរ​បួន​យ៉ាង​ក្នុង​ការប្រើប្រាស់​ថ្នាំ​

​បើ​យោង​តាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះ​ផ្សា​កាលពី​ថ្ងៃ​ទី ១៧ ខែ តុលា​ឆ្នាំ ២០១៣ បានឲ្យដឹងថា ថ្នាំ​គឺជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ ប៉ុន្តែ​វា​ក៏​ជា​ឃាតករ​យ៉ាង​សាហាវ​អាច​ឆក់យក​ជីវិត​របស់​មនុស្ស​ផងដែរ ប្រសិន​បើ​លោក​អ្នក​មិនដឹង​ពី​របៀប​ប្រើប្រាស់​ថ្នាំ ឬ​មិន​បាន​ពិនិត្យ​កាលបរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់​នោះ​។ ដូច្នេះ​ហើយ​អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​កត្តា​សំខាន់ៗ​បួន​យ៉ាង​ដែល​ជា​កំហុស​ដ៏​ធំ​បំផុត​ក្នុង​ការប្រើប្រាស់​ថ្នាំ​៖
១. ការប្រើប្រាស់​ថ្នាំ​ដែល​គ្មាន​ការកំណត់​ច្បាស់លាស់​
​ការប្រើប្រាស់​ថ្នាំ​ហួសកំណត់​គឺ​មិន​អាច​ព្យាបាល​ជំងឺ​របស់​យើង​ឲ្យ​ជា​សេះ​ស្បាយ​នោះទេ ពីព្រោះ​សារធាតុ​សកម្ម​ដែល​មាន​នៅក្នុង​ថ្នាំ​ត្រូវបាន​ផ្លាស់ប្តូរ​។​
drug
២. កា​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា និង​ការប៉ាន់ស្មាន​
​កត្តា​នេះ​ពិតជា​បង្កឲ្យមាន​គ្រោះថ្នាក់​ប្រសិនបើ​មិនបា​ន​ធ្វើ​ការវិនិច្ឆ័យ​ឲ្យបាន​ត្រឹមត្រូ​វ​ពី​របៀប​ប្រើប្រាស់​ថ្នាំ​។ ការធ្វើ​បែប​នេះ​មិន​ត្រឹមតែ​ពិបាក​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពិបាក​ដល់​គ្រូពេទ្យ​ក្នុង​ការធ្វើ​រោគ​វិច្ឆ័យ​រក​ប្រភេទ​ជំងឺ​នៅ​ពេល​ដែល​លោកអ្នក​ទៅ​មន្ទីរពេទ្យ​ពេល​ក្រោយ​។​

៣. មិន​បាន​អាន​ការណែនាំ​ឲ្យបាន​ច្បាស់​មុនពេល​ប្រើ​ថ្នាំ​
​មាន​ថ្នាំ​ជាច្រើន​ដែល​បង្ករ​ឲ្យមាន​ផលប៉ះពាល់​ដោយសារ​តែ​ជាតិ​ប្រតិកម្ម​នៃ​ថ្នាំ ឬ​សារធាតុ​ដែល​ធ្វើឲ្យ​ឈឺ​ដល់​ក្រពះ​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​បាន​អាន​ដោយ​ប្រុងប្រយត្ន័ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទេ ជំងឺ​របស់​អ្នកនឹង​លាប់​សារ​ឡើងវិញ ឬ​ក៏​ធ្លាក់​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ទៅៗ​។​

៤. មិន​ប្រើប្រាស់​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​
​មនុស្ស​ភាគច្រើន​តែងតែ​មាន​កំហុស​ព្រោះ​ពួក​គេ​គិត​ថា​ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ចំពោះ​ជំងឺ​ដែល​ល្មមៗ មិន​ប្រសើរ​ជាង​ការអត់ធ្មត់​នោះទេ ប្រសិនបើ​អ្នក​មិន​បាន​ញ៉ាំ​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជារ​របស់​គ្រូពេទ្យ​នោះ​ទេ​មេរោគ​ទាំងនោះ​នឹង​សាំ​នៅក្នុង​ខ្លួន​របស់​អ្នក ហើយ​បង្ក​គ្រោះថ្នាក់​ធំ​ទៅ​ថ្ងៃក្រោយ​៕​

មតិយោបល់