បាត់ដំបង៖ នៅថ្ងៃទី២៨ខែឧសភា ឆ្នាំ ២០១៤ នេះ មេខ្លោងជួញដូរគ្រឿងញៀនពីររូបដែលត្រូវជាប្ដីប្រពន្ធត្រូវបានចាប់ខ្លួន ជាមួយនឹងថ្នាំញៀនយ៉ាម៉ាជាង ២០០គ្រាប់។
អធិការនគរបាលស្រុកសំពៅលូន លោក ពេជ សារ៉ែន បានឲ្យដឹងថា មេខ្លោងគ្រឿងញៀន ២នាក់ ប្តីប្រពន្ធនេះ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ ក្នុងភូមិអ៊ូ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយនៅថ្ងៃស្អែកនេះសមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំងពីរនាក់ ទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ជនសង្ស័យជាប្ដីមានឈ្មោះ ចយ តឿ អាយុ២៤ឆ្នាំ និងប្រពន្ធឈ្មោះ ជឿន មឿន អាយុ ២៦ឆ្នាំ រស់នៅភូមិអ៊ូ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនភ្លាមៗខណះដែលសមត្ថកិច្ច បានប្រតិបត្តិការលក្ខណៈប្លែកបន្ទោរ។
សមត្ថកិច្ចបានបញ្ជាក់ថា មួយរយៈចុងក្រោយមកនេះបទល្មើសគ្រឿងញៀនហាក់បីដូចជាមានការថមថយក្រោយពីមានការបង្ក្រាបជាបន្តរបន្ទាប់៕
មតិយោបល់