ឥណ្ឌា៖ ក្មេងស្រីម្នាក់ឈ្មោះ KaJol អាយុ ៨ ឆ្នាំ រស់នៅ Ghatampur ប្រទេសឥណ្ឌា ជាក្មេងស្រីម្នាក់ដែលអាចលេងជាមួយនឹងសត្វពស់វែក ជាច្រើនក្បាល ទោះបីជាចឹកក៏មិនអីនោះដែរ។
ក្នុងវីដេអូឃ្លិបប្រមាណជា ២នាទី និង៣៧ វិនាទី នាងបានឲ្យដឹងថា នាងមានបងប្អូនប្រុស ២ នាក់ និងស្រី ៦ នាក់ ក្នុងនោះក៏មាន ពស់វែក ៦ ក្បាលជា មិត្តភក្តិរបស់នាងផងដែរ។ទោះបីជាពេលវេលាអាយុ ត្រូវចូលរៀន នាងបានបន្ថែមទៀតថា “នាងមិនដែលធ្លាប់គិតចង់ទៅសាលានោះទេ គឺចង់ទៅចាប់សត្វពស់ដូចឪពុករបស់នាង”។
សត្វពោះវែកជាសត្វដែលគ្មានមេត្តាធម៌នោះទេ ប្រសិនបើយើងចាប់វា តែសម្រាប់ក្មេងស្រី KaJol ទោះបីជាពស់ខាំ និងចឹកឡើងចេញឈាមហើយក្តីតែសម្រាប់នាងនៅមិននៅអីទៀត ប្រហែលជានាងមានអណ្តាតពាំព្រីងដូចឆ្កែទេដឹង បើតាមជំនឿខ្មែរយើងនិយាយតៗគ្នា។
ធាតុពិតរឿងនេះ នាងដូចជាគ្មានអនុភាពអ្វីដូចអ្វីដែលយើងបាននិយាយនោះទេ ហើយក៏មិនមែនក្មេងស្រីដែលមានស្បែកតាន់នោះដែរ ។ ខណៈដែលពស់ចឹកចេញឈាម នឹងរងរបួសយ៉ាងធ្ងន់ធ្ងរ តែបែរជាមានជំនឿផ្សេងដោយមិនយកនាងទៅមន្ទីរពេទ្យ យកអាយុជីវិតរបស់នាងពឹងផ្អែកទៅលើព្រះជាម្ចាស់ទៅវិញ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់