ព័ត៌មានជាតិ

Samuel Eto មាន​អារម្មណ៍​ថា​ខ្លាំង​ដូច​គោឈ្មោល មិនមែន​ដូច​អាយ៉ង Jose Mourinho ថាឡើយ​

​អង់គ្លេស​៖​ខ្សែប្រយុទ្ធ​របស់​ខ​ក្លិប​តោ​ខៀវ កីឡាករ Samuel Eto នៅតែ​មាន​អារម្មណ៍​ថា អាចរួមចំណែក​ដ៏​មាន​អត្ថន័យ ក្នុង​កីឡាបាល់ទាត់​អឺរ៉ុប បើទោះបី​មាន​ការផ្តល់​យោបល់​ថា​គាត់ គឺ​អស្តង្គ​ត់ ក្នុង​អាជីព​ក៏ដោយ​។​

​ថ្មីៗ​នេះ ភាពចម្រូងចម្រាស់ សន្ធឹកសន្ធាប់ បន្ទាប់​ពី​អ្នក​ចាត់ការ​ទូទៅ​ក្លិប តោ​ខៀវ Jose Mourinho បាន​ចោទសួរ និង​ប៉ះពាល់​ដល់ បញ្ហា​អាយុ​ជ្រេ របស់​កីឡាករ​សញ្ជាតិ​កា​ម៉ា​រ៉ូន ។ ក្រោយមក កីឡាករ​ស្បែក​ខ្មៅ​រូបនេះ បាន​ខឹង និង​រិះគន់​ទៅលើ​លោក Mourinho ថា​ល្ងង់ និង​ជា​អាយ៉ង ។​

​កីឡាករ Samuel Eto បាន​ប្រាប់​ដល់​សហព័ន្ធ​កីឡាបាល់ទាត់ ទ្វីប​អាហ្វ្រិក ថា “​ផ្ទុយ​ពី​អាយ៉ង មួយ​បាន​និយាយ​អំពី​អាយុ​របស់ខ្ញុំ តែ​ធាតុពិត​បើទោះបីជា​ចាស់​មែន តែ កំលាំង និង​រាងកាយ​ខ្លាំង​ដូច​គោ​ឈ្មោល ដោយ​មិន​ចាញ់​យុវវ័យ​ប៉ុន្មាន​” ។​
​សម្រាប់​ការបង្ហាញ​ខ្លួន Samuel Eto នៅ​ក្លិប​តោ​ខៀវ នា​រដូវ​កាល​បញ្ចប់​ថ្មីៗ​នេះ បាន​ចូលរួម​ចំណែក​លេង​ក្នុង​លី​ក​អង់គ្លេស​បាន ១៦ ដង រក​គ្រាប់​បាល់​បាន ៩ គ្រាប់ ដែល​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឥតខ្ជោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​កា​ម៉ា​រ៉ូន​នេះ ផុតកំណត់​កុងត្រា​នៅ​រដូវ​កាល​នេះ ដោយ​កុងត្រា​របស់ខ្លួន​ជាមួយនឹង​ក្លិប​តោ​ខៀវ​មាន​រយៈពេល​តែ​មួយ​ឆ្នាំ​តែប៉ុណ្ណោះ ខណៈ​មហិច្ចតា​របស់​ខ្លួន ចង់​លេង​នៅ​កម្រិត​កំពូល​ក្នុង​ក្រប​ខណ្ឌ Champions League តែ​មិន​ទាន់​បើក​ប្រអប់​ថា​ខ្លួន​គួរ​ទៅលេង​នៅ​ក្លិប​ណាមួយ នៅឡើយ បន្ទាប់​ពី​បញ្ចប់ ជាមួយនឹង​តោ​ខៀវ នៅពេល​ខាងមុខ ៕
samuel-etoo_epa_2751351b1

មតិយោបល់