ព័ត៌មានជាតិ

សហ​ស្ថាបនិក​ផលិត​ហ្គេម Zynga លាឈប់​ពី​តំណែង​

លោក Justin Waldron សហ​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​ហ្គេម Zynga បាន​សម្រេចចិត្ត​លាឈប់​ពី​ក្រុមហ៊ុន បន្ទាប់ពី​លោក បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​មួយ​នេះ អស់​រយៈពេល ៦​ឆ្នាំ​កន្លះ​។​

​សារព័ត៌មាន The Next Web បាន​ចុះផ្សាយ​ថា លោក Waldron បាន​សរសេរ​នៅលើ Facebook ថា “​វា​គឺជា​ពេលវេលា​សម្រាប់​ចាកចេញ​ពី Zynga”​។ យោង​តាម​សម្ដី​នេះ​បាន​បញ្ជាក់ថា លោក​ពិតជា​ចាកចេញ​ពី Zynga​។​

​លោក Waldron គឺជា​សហ​ស្ថាបនិក Zynga មួយរូប ដែល​ចូលរួម​បង្កើត​ក្រុមហ៊ុន​ជាមួយនឹង Eric Schiermeyer និង Mark Pincus​។​

​គេ​នៅ​មិនទាន់​ដឹង​ថា លោក លាឈប់​ដោយសារតែ​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ ធ្លាប់​ជួប​រឿងរ៉ាវ​អាក្រក់​ជាច្រើន​កាលពីដើមឆ្នាំ ២០១៣ ដោយ​មាន​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​បាន​លាឈប់​៕

zynga

មតិយោបល់