ស្ត្រីពពោះអាចចាត់ទុកបានថាជាក្រុមមួយដែលប្រឈមមុខខ្ពស់នឹងការឆ្លងរោគផ្ដាសាយ ព្រោះខណៈពេលពពោះ ប្រព័ន្ធការពាររាងកាយចុះខ្សោយជាងធម្មតា។

ដូច្នេះស្ត្រីពពោះទាំងឡាយគួរប្រយ័ត្នប្រយែងខ្លួនឯងចៀសឲ្យឆ្ងាយពីរោគខាងលើនេះតាមវិធីណែនាំដូចខាងក្រោម៖
ចៀសវាងចូលទៅក្នុងទីប្រជុំជនដែលមានមនុស្សអ៊ូអរ ជាពិសេសកន្លែងមានម៉ាស៊ីនត្រជាក់ ព្រោះប្រព័ន្ធបរិយាកាសមិនចេញចូលល្អដូចដើមនៅទីវាល។
កាត់បន្ថយការធ្វើដំណើរ ប្រសិនបើគ្មានការចាំបាច់ ដើម្បីចៀសពីការប្រឈមឆ្លងរោគតាមទី សាធារណៈ។
ប្រសិនបើចាំបាច់ត្រូវការធ្វើដំណើរចូលទៅក្នុងចំណោមមនុស្សច្រើន គួរពាក់ម៉ាសការពារមុខរាល់លើកដើម្បីការពាររោគឆ្លង។
ប្រសិនបើអ្នកនៅក្នុងផ្ទះកើតរោគផ្ដាសាយ ស្ត្រីមានផ្ទៃពោះគួរស្ថិតនៅឲ្យឆ្ងាយពីអ្នកនោះ កុំទទួលទានអាហារ ឬផឹកទឹកជាមួយគ្នា។
កុំប្រើរបស់របររួមគ្នា មិនថាជាកន្សែងជូតខ្លួន ជូតមុខ ស្លាបព្រា សម បំពង់បឺត គ្រឿងសម្អាង។ល។
ឧស្សាហ៍លាងដៃឲ្យស្អាតគ្រប់ពេលវេលា ឬ យកជេលសម្រាប់លាងដៃទៅជាប់ជាមួយខ្លួន ដើម្បីទុកជម្រះមេរោគក្រោយពេលប៉ះរបស់របរនៅតាមទី សាធារណៈ។
មុនពេលពាក់ម៉ាសការពារមុខ លាងដៃឲ្យស្អាតជាមុនរាល់លើក ចៀសវាងកុំយកដៃទៅចាប់កាន់ម៉ាសដែលប្រើហើយ ហើយព្យាយាមដូរម៉ាសថ្មីរាល់ថ្ងៃ។
ថែទាំសុខភាពរៀងរាល់ថ្ងៃ ដេកឲ្យបានច្រើន ហាត់ប្រាណរាល់ថ្ងៃ ជ្រើសរើសទទួលទានអាហារមានប្រយោជន៍ដល់រាងកាយ និងផឹកទឹកឲ្យបានច្រើន៕
មតិយោបល់