ព័ត៌មានជាតិ

រថយន្តយីឌុបដឹកទំនិញមួយគ្រឿង ដាច់ម៉ែត្រចង្កូតជ្រុលឡើងសួនច្បារ បុកបង្គោលប៉ាណូជាប់ទៅមុខលែងរួច

ភ្នំពេញ: រថយន្ត ប្រភេទយីឌុប ដឹកទំនិញ មួយគ្រឿង កំពុងតែបើកសុកៗបានដាច់មែត្រចង្កូត ក៏បានទាញចង្កូតឡើងសួន ច្បារខណ្ឌចែកទ្រូងផ្លូវ បុកបង្គោលប៉ាណូ ផ្សាយពាណិជ្ជកម្ម របស់ធានាគារមួយបណ្តាលឲ្យបាក់រលើងទាំងគ្រឹះហើយ ជាប់ទៅមុខលែងរួច តែសំណាងល្អពុំបណ្តាលឲ្យមនុស្សរងរបួសឡើយ ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២និង៤៧នាទី ថ្ងៃត្រង់ទី២៤ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមបណ្តោយ ផ្លូវភ្នំពេញហាណូយ ក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្ត ដែលជួបគ្រោះថ្នាក់ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ សលាយ ទឹកប៊ិច ពាក់ស្លាកលេខ យ.១៣៧៨.ភព៣ ជារថយន្តធុនធ្ងន់ ប្រភេទយីឌុប បើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណឡើយ ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ នៅពេល មកដល់កន្លែងកើតហេតុ ក៏បានរ៉េចង្កូតទៅឆ្វេងដៃ ឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវ បុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្ម របស់ធានាគាសហគ្រាសធុនតូច និងមធ្យមកម្ពុជា បណ្តាលឲ្យបាក់ធ្លាក់ប៉ាណូ និងរលើងបង្គោល គ្រឹះ ហើយរថយន្ត បានរងការខូចខាតជាប់ទៅមុខលែងរួច ។

តាមអ្នកបើកបរបានឲ្យដឹងថា មូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ បណ្តាលមកពីដាច់ម៉ែត្រចង្កូត ។ បន្ទាប់ពីគ្រោះថ្នាក់ នគរបាលមូលដ្ឋានក៏បានចុះទៅសម្រួលចរាចរណ៍ រួចទាក់ទងទៅនគរបាលចរាចរណ៍ចុះទៅវាស់វែងរួចបញ្ជូន ទៅកាន់ការិយាល័យ ដើម្បី ដោះស្រាយសងការខូចខាត ៕

មតិយោបល់