ព័ត៌មានជាតិ

ចិន​ជា​វិនិយោគទុន​បរទេស​ធំ​ជាង​នៅ​ឡាវ​

​ប្រទេស​ចិន​ជា​អ្នកវិនិយោគ​បរទេស​ធំជាងគេ​បំផុត​នៅក្នុង​ប្រទេស​ឡាវ សម្រាប់​រយៈពេល ១១​ខែ​ដំបូង ចន្លោះ​ឆ្នាំ ២០១២-២០១៣ ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១,៣៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ឡាវ បានឲ្យ​ដឹង​នៅថ្ងៃចន្ទ​ម្សិលមិញ​។​

​នៅក្នុង​រយៈពេល​ដូចគ្នា​នេះ​ផងដែរ​ថា ថៃ​ជា​ប្រទេស​ធំ​លំដាប់​ទី​ពីរ​ដែល​បាន​វិនិយោគទុន​មកលើ​ប្រទេស​ឡាវ ជាមួយនឹង​ទឹកប្រាក់​ចំនួន ៤១៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោង​តាម​ក្រសួង​ផែនការ និង​វិនិយោគ​របស់​ឡាវ​បាន​ថ្លែង​ឲ្យដឹង​។​

​វិស័យ​ដែល​វិនិយោគទុន​ពី​បរទេស​ច្រើនជាងគេ​គឺ​វិស័យ​ថាមពល​ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១,៥៦​ពាន់​លាន​ដុល្លារ​អាមេរិក និង​បន្ទាប់​មក​ពី​ការរុករក​រ៉ែ ដោយ​មាន​ទឹកប្រាក់​ចំនួន ១,០៩​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ក្រសួង​បានបញ្ជាក់​។

​ការវិនិយោគ​ខាង​ផ្នែក​ថាមពល​ធំជាងគេ​គឺ​ការបង្កើត​វា​រី​អគ្គីសនី​មួយ​នៅ​ខេត្ត Borikhamxay ដែល​មាន​ចំនួន​ទឹកប្រាក់ ៨៦៨​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​នឹង​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ ២០១៤ ដោយ​តាម​កា​រំពឹងទុក​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៩ ដែល​មាន​សមត្ថភាព​អាច​ផ្ដល់​ថាមពល​ទំហំ ២៩០​មេហ្គា​វ៉ាត់​។​

​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​បាន​កំណត់​គោលដៅ ៨​ភាគរយ​នៃ​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប ដែល​តម្រូវ​ឲ្យមាន​ការវិនិយោ​គ​យ៉ាង​ណាស់​ក៏ ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​៕

Laos-and-China

មតិយោបល់