ព័ត៌មានជាតិ

Lamborghini Veneno Roadster ចេញ​លក់​ក្នុង​តម្លៃ $៤,៥​លាន​ដុល្លារ​

រថយន្ត​ថ្មី​ម៉ូ​ដែល Lamborghini Veneno Roadster បានប្រកាស​បង្ហាញ​តម្លៃ​ឲ្យដឹង​សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍ ប៉ុន្តែ​វា​ហាក់ដូចជា​ថ្លៃ​បន្តិច​ហើយ​។​

​យោងតាម​សេចក្ដីប្រកាស​បានឲ្យដឹងថា Veneno Roadster នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ ៤,៥​លាន​ដុល្លារ​អាមេរិក​។ រថយន្ត​ម៉ូ​ដែល​នេះ​មើល​ពី​ក្រៅ​ដូច “​មនុស្ស​ប្រចៀវ​” ពោរពេញ​ដោយ​ភាព​អស្ចារ្យ និង​លក្ខណៈ​ពិសេស​យ៉ាង​សម្បូរបែប​។​

​នៅក្នុង​រយៈពេល ២​នាទី​និង​៩​វិនាទី​ដំបូង Veneno Roadster អាចរ​ត់​បានរយៈ​ចម្ងាយ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​សម្រាប់​ល្បឿន​លឿន​បំផុត​នោះ​គឺ ៣៥៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​អ្នកជំនាញ​បាន​ប្រើប្រាស់​នូវ​ព័ន្ធ​ការពារ ក៏​ដូចជា​ប្រព័ន្ធ​កាត់បន្ថយ​ការ​បំពុល​ដល់​បរិស្ថាន ដែល​ជា​ហេតុ​មិន​ធ្វើឲ្យប៉ះពាល់​ដល់​មនុស្ស​ថែមទៀតផ​ង​។​
Lamborghini បាន​និយាយថា នៅក្នុង​ឆ្នាំ ២០១៤ ខ្លួន​នឹង​ផលិត​រថយន្ត​ម៉ូ​ដែល​ថ្មី​ចំនួន ៩ ដែល​ម៉ូ​ដែល​នីមួយៗ សុទ្ធសឹងតែ​មាន​លក្ខណៈ​ខុសគ្នា​៕

Lamborghini_Veneno_Roadster_front

មតិយោបល់