ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ធ្វើ​អត្តឃាត​ខ្លួនឯង​និង​បាន​សម្លាប់​មនុស្ស 7 នាក់​ផ្សេង​ទៀត​នៅ​រុស្ស៊ី​

​ទីក្រុង​មូ​ស្គូ ( 21/10/13 )៖​មនុស្ស​យ៉ាង​ហោច​ណាស់ 7 នាក់​បាន​ស្លាប់​និង​រាប់សិប​នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ស្ត្រី​ម្នាក់​នៅ​លើ​ឡានក្រុង​មួយ​ដែល​កំពុង​បើកបរ​នៅ​ទីក្រុង Volgograd ភាគខាងត្បូង​នៃ​ប្រទេស​។​
https://i1272.photobucket.com/albums/y389/domneng/Ariel/Suicide1_zpsec5c881f.jpg
​យោងតាម​របាយការណ៍​បានបញ្ជាក់​ថា​ស្ត្រី​ដែល​មាន​អាយុ 30 ឆ្នាំ​មាន​ឈ្មោះ​ថា Naida Asiyalova បាន​បំផ្ទុះ​ខ្លួនឯង​ភ្លាម​ក្រោយ​ឡើងលើ​ឡានក្រុង​បាន​បន្តិច​។​ក្រោយ​ការស៊ើបអង្កេត​អំពើ​នេះ​ត្រូវបាន​អជ្ញាធរ​ចោទប្រកាន់​ថា​ជា​អំពើ​ភាវ​រកម្ម​ពីព្រោះ​ថា​គ្រាប់បែក​ដែល​បាន​ប្រើប្រាស់​ជា​អាវុធ​ខុសច្បាប់​។​
https://i1272.photobucket.com/albums/y389/domneng/Ariel/Suicide2_zps6366fb7b.jpg
​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ប្រើប្រាស់​ថវិការ​របស់​ខ្លួន​ក្នុងការ​សង​ថ្លៃ​ជម្ងឺ​ចិត្ត​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្រមាណ​ជា ជា 1 លាន​រូពី​ត្រូវជា 31,000 ដុល្លារ​សម្រាប់​គ្រួសារ​នី​មួយៗ​ហើយ 12,500 ដុល្លារ​សម្រាប់​ជនរងគ្រោះ​ធ្ងន់ធ្ងរ​និង 3,125 ដុល្លារ​សម្រាប់​អ្នករងគ្រោះ​ស្រាល​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់