ព័ត៌មានជាតិ

បុរស​ម្នាក់​បាត់បង់​ទម្ងន់​ដោយសារ​ផឹកស្រា និង​បរិភោគ​សាច់ក្រក​

​យោង​តាម​គេហទំព័រ yourjewishnews បានបង្ហាញ​ថា ខណៈ​ដែល​មនុស្ស​ភាគច្រើន​ត្រូវការ​តមចំណី​អាហា​រដែ​ល​ពួកគេ​ចូល​ចិត្ត​ដើម្បី​សុខភាព និង​អ្នក​ផ្សេង​ទៀត​បាន​ជ្រើសរើស​លក្ខណ្ឌ័​ក្នុង​ការ​ដាក់​កម្រិ​តទៅ​លើ​របប​អាហារ​របស់​ពួកគេ​ក្នុង​គោលបំណង​បញ្ចុះទម្ងន់​។ ចំណែកឯ​លោក Evo Terro មក​ពី​រដ្ឋ Arizona ក្នុង​សហរដ្ឋអាមេរិក​វិញ​បាន​ស្រក​ទម្ងន់​អស់​ជាច្រើន​ផោន​ដោយសា​រញ៉ាំ​សាច់ក្រក និង​ផឹកស្រា​បៀ​រ​។ គាត់​បាន​ញ៉ាំ​សាច់ក្រក និង​ផឹកស្រា​បៀរ​អស់ ៦ ដប​ជា​រៀងរាល់ថ្ងៃ សរុប​ទៅ​អាហារ​ដែល​គាត់​ទទួល​ទាន​ប្រហែលជា ១៥.០០០ កាឡូរី​ក្នុង​មួយ​សប្តាហ៍​។ តាម​របាយការណ៍​ឲ្យដឹងថា Terro បាន​អនុវត្ត​របប​អាហារ​បែបនេះ​អស់​រយៈពេល ៣​ឆ្នាំ​មកហើយ ចំណែកឯ​វេជ្ជបណ្ឌិត​របស់​គាត់​គឺ​លោក Terry Simpson បាន​ឃ្លាំមើល​គាត់​ដើម្បី​ថា​របប​អាហារ​បែប​នេះ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​គាត់ ឬ​យ៉ាងណា​។ លោក​វេជ្ជបណ្ឌិត Terry Simpson បាន​និយាយថា មួយ​ឆ្នាំ​ដំបូង​គាត់​បាន​បាត់បង ១៤ ផោន ដែល​ភាគច្រើន​នៃ​រាងកាយ​របស់គាត់​គឺ​សម្បូរ​ទៅ​ដាយ​ជាតិ​ខ្លាញ់ ចំណែកឯ​កូលេ​ស្តេ​រ៉ុល​របស់​គាត់ក៏​ត្រូវ​កាត់​បន្ថយ​ដែរ​។ ដូច្នេះ​ហើយ​ពេល​ដែល​គាត់​ត្រូវ​ទៅ​ណា​មក​ណា​ម្តងៗ​ត្រូវ​ឲ្យ​កូនប្រុស​របស់​គាត់​គឺជា​អ្នកបើកបរ ព្រោះ​គាត់​មិន​អាច​ទទួលទាន់​គ្រឿង​ស្រវឹង​ហើយ​បើកបរ​បានទេ​៕​
Sausage

មតិយោបល់