បើយោងតាមគេហទំព័របរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា បុរសគួរតែលើកកំពស់ការយល់ដឹង និងចាត់វិធានការដើម្បីទប់ស្កាត់ទៅលើបញ្ហាសុខភាពដែលតែងតែកើតមានឡើង ប្រសិនបើបញ្ហាទាំងនោះទើបតែកើតឡើងអ្នកអាចរកវិធីដោះស្រាយបានទាន់ពេល។
១. លើសទម្ងន់ ឬធាត់
ការលើសទម្ងន់ ឬធាត់អាចបង្កើនហានិភ័យដែលបង្កឲ្យមានជម្ងឺជាច្រើនដូចជា រលាកសន្លាក ទឹកនោមផ្អែម មហារីក និងជម្ងឺបេះដូចជាដើម។ ចូលពិភាក្សាជាមួយវេជ្ជបណ្ឌិត អំពីរបរអាហារ ការហាត់ប្រាណ និងការរក្សាទម្ងន់ដើម្បីសុខភាពរបស់លោកអ្នក។
២. លើសឈាម
សម្ពាធឈាមឡើងខ្ពស់ធ្វើឲ្យបេះដូងកាន់តែពិបាកក្នុងការធ្វើចលនា និងធ្វើឲ្យមានជម្ងឺបេះដូង ដាច់សសៃឈាមក្នុងខួរក្បាល គ្រោះក្នុងតំរងនោម បាត់បងនូវចក្ខុវិស័យ…។ សូមទៅកាន់មន្ទីពេទ្យដើម្បីទទួលយកយោបល់ល្អ និងផ្លាស់ប្តូរពីរបៀបរស់នៅ ព្រមទាំងប្រើប្រាស់ថ្នាំដើម្បីឲ្យសម្ពាធឈាមចុះទាប ប្រសិនបើសន្ទស្សន៍នេះខ្ពស់ពេក។
៣. កូលេស្តេរ៉ុលខ្ពស់
លក្ខណនេះក៏អាចបង្កឲ្យមានហានិភ័យដល់ជម្ងឺគាំងបេះដូង និងជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល។ សមាគមន៍ខាងបេះដូចសហរដ្ឋអាមេរិកបានផ្តល់អនុសាសន៍ដល់មនុស្សចាប់ពីអាយុ ២០ ឆ្នាំ ឡើងទៅគួរតែតមអាហារដែលមានជាតិប្រូតេអ៊ីនច្រើន។
៤.ជម្ងឺមហារីកស្បែក
មហារីកស្បែកជាជម្ងឺទូទៅបំផុត ដែលអាចឆ្លងរាលដាលយ៉ាងលឿន និងអាចគំរាមគំហែងដល់ជីវិតរបស់អ្នកជម្ងឹបាន។ សមាគមន៍មូលនិធិខាងរោគស្បែកបានផ្តល់អនុសាសន៍មនុស្សពេញវ័យគួរតែពិនិត្យមើលសុខភាពស្បែកជារៀងរាល់ឆ្នាំ។
៥. មហារីក្រពេញប្រូស្តាត
ជម្ងឺមហារីកក្រពេញប្រូស្តាតភាគច្រើនកើតឡើងនៅលើបុរសក្នុងសហរដ្ឋអាមេរិក ហើយក៏ជាករណីប្រឈមមុខនិងការស្លាប់ដែរ។ ដូច្នេះហើយអ្នកគួរតែ ពិភាក្សាជាមួយវេជ្ជៈបណ្ឌិតអំពីហានិភ័យដែលបណ្តាលឲ្យកើតមាន និងពេលវេលាដែលរោគសញ្ញានេះបង្ហាញឡើង។ ប៉ុន្តែភាគច្រើននៃជម្ងឺក្រពេញប្រូស្តាតមានការវិវត្តយឺតៗ មិនមានរោគសញ្ញារហូតដល់ជម្ងឺនេះមានលក្ខណៈធ្ងន់ធ្ងរ។
មតិយោបល់