អាមេរិក៖អ្នកគ្រូបង្រៀនគ្រឹស្ទៀនម្នាក់ត្រូវបានបចាប់ខ្លួននឹងជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើកុមារ បន្ទាប់ពីការចោទប្រកាន់ថានាងមានទំនាក់ទំនងជាមួយក្មេងប្រុសម្នាក់ នេះបើតាមរបាយការណ៍របស់ប៉ូលិសនៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។
ក្រុមប៉ូលិសដែលនៅក្នុងទីក្រុង Dyersburg បាននិយាយថាពួកគាត់បានចាប់ខ្លួនអ្នកគ្រូបង្រៀនអាយុ ៣៧ ឆ្នាំម្នាក់ ដែលបង្រៀនថ្នាក់ទី ៣ នៅព្រះវិហារគ្រឹះស្ទៀន កាលពីថ្ងៃអង្គារ។ Beth Scearce ត្រូវបានចាប់ខ្លួនដោយអ្នកកាន់ច្បាប់នៅក្នុងព្រះវិហារគ្រឹះស្ទៀន តែរឿងដែលស្មានមិនដល់ Scearce ត្រូវបានចោទប្រកាន់ពីបទរួមភេទជាមួយក្មេងប្រុសពីនាក់ដែលមានអាយុក្រោម ១៨ ឆ្នាំ។ ជនរងគ្រោះម្នាក់បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ប៉ូលិសបន្ទាប់ពីរួមភេទជាមួយអ្នកគ្រូម្នាក់នោះបានបីដង។ ភាពភ្ញាក់ផ្អើលនៅក្នុងព្រះវិហារបានកើតមានឡើង នៅពេលដែលអ្នកគ្រូបង្រៀនរូបនោះត្រូវបានចាប់ខ្លួន ក្រោយមកអ្នកគ្រប់គ្រងសាលាគ្រឹស្ទបានធ្វើសេចក្តីថ្លែងការណ៍មួយអំពីការផ្អាកមិនឲ្យ Scearce បង្រៀន ហើយមិនឲ្យប្រាក់ខែគឺត្រូវរង់ចាំលទ្ធផលនៃការស៊ីបអង្កេត៕
ព័ត៌មានជាតិ
មតិយោបល់