អង់គ្លេស៖បើយោងតាមគេហទំព័រអង់គ្លេសមួយ ដែលចុះផ្សាយនៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា រយៈពេលបីថ្ងៃកន្លងទៅក្រុមប៉ូលិសនៅទីក្រុង Manchester ទទួលបានករណីដ៏ធ្ងន់ធ្ងរមួយដែលពាក់ព័ន្ធទៅនឹងការរួមភេទ។ ប៉ូលិសបានឲ្យដឹងថាបច្ចុបន្បន្ននេះនៅជុំវិញតំបន់សាកលវិទ្យល័យ Manchester ភាគច្រើនសម្បូរករណីរំលោភសេពសន្ថវៈកើតឡើង ប៉ុន្តែមិនមែនជាឧប្បត្តិវហេតុដែលរំលោភដោយចៃដន្យនោះទេ។ ពាក្យបណ្តឹងជាច្រើនបានបញ្ចូនទៅប៉ុស្តិ៍ប៉ូលិស ដើម្បីទាមទារឲ្យមានប៉ូលិសជាច្រើនចូលរួមរក្សាសន្តិសុខនៅទីនោះ។
រូបនេះជារូបតំណាង
បន្ទាប់ពីការស៊ីបអង្កេតប៉ូលិសបានហៅជនល្មើសជាជាបុរសវ័យក្មេងម្នាក់ដែលមានជំនាញក្នុងការឃ្លាំមើលគោលដៅនៅក្បែរសាលា នៅពេលក្មេងស្រីធ្វើដំណើរឆ្លងកាត់ទីនោះ គឺលោតចេញមកបញ្ចេញសកម្មភាពអសីលធម៌តែម្តង។ តាមផ្លូវច្បាប់ក្មេងប្រុសដែលជាអនិតិជនមិនប្រកាសឈ្មោះនោះទេ ប៉ុន្តែត្រូវបានឃុំខ្លួននៅក្នុងផ្ទះដោយមានការត្រួតពិនិត្យរបស់ឪពុកម្តាយ និងប៉ូលិស។
សកម្មភាពទាំងនោះត្រូវបានព្រមានអំពីការរួមភេទនៅវ័យក្មេង នៅក្នុងចក្រភពអង់គ្លេសដែលកំពុងតែមានការកើនឡើងនៅប្រទេសនេះ៕
មតិយោបល់