ព័ត៌មានជាតិ

យ៉ាងហោច​ណាស់​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថភ្លើង​នៅ​ចិន​

ចិន​៖​មនុស្ស​ម្នាក់​គត់​ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ហើយ 51 នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​មួយ​ដែល​រថភ្លើង​មិន​មាន​មនុស្ស​ជិះ​មួយ​គ្រឿង​បាន​រត់​ទៅ​ប៉ះ​នឹង​កន្លែង​ឈរ​រងចាំ​របស់​ភ្ញៀវ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ពាយព្យ​នៃ​ខេត្ត Qinghai របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​។​
Train
​មក​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មនុស្ស 3 នាក់​ដែល​បាន​រងរបួស​ធ្ងន់​ហើយ 22 នាក់​ទៀត​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ 8 យប់​ថ្ងៃ​ពុធ​នៅ​ពេលដែល​រថភ្លើង​អត់​មាន​មនុស្ស​ជិះ​មួយ​បាន​រត់​ទៅ​បុក​នឹង​ស្ថានីយ​ដែល​មាន​អ្នកដំណើរ​ជាង 439 នាក់​កំពុង​ឈរ​រងចាំ​និង​អ្នកធ្វើការ​ប្រចាំ​ស្ថានីយ 15 នាក់​ផ្សេង​ទៀត​។​
​ការស៊ើបអង្កេត​នៅ​បន្ត​នៅ​ឡើយ​ហើយ​ក្រុម​ជួយសង្គ្រោះ​បាន​បន្ត​ការងា​រ​តាំងពី​កើតហេតុ​មក​បញ្ចប់​ទល់​នឹង​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​៕​

មតិយោបល់