ព័ត៌មានជាតិ

ទារក​ទើបនឹង​កើត​រស់រានមានជីវិត​បន្ទាត់​ពី​ធ្លាក់​ចេញពី​បង្គន់​រថភ្លើង​

​តាម​ប្រភព​ព័ត៌មាន របស់​ឥណ្ឌា​មួយ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ ២០១៣ បានឲ្យដឹងថា បន្ទាប់ពី​បាន​ឭ​សម្លេង​ក្មេង​យំ Afroza Bibi បាន​ដឹងខ្លួន​ថា​នាង​បាន​ធ្វើឲ្យ​ធ្លាក់​ទារក​ដែល​ទើប​នឹង​កើតតាម​បំពង​បង្គន់​។ ការធ្លាក់​ពីលើ​រថភ្លើង​ដែល​កំពុង​ធ្វើ​ដំណើរ​គឺ​ជា​រឿង​គ្រោះថ្នាក់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប តែ​ចំពោះ​ទារក​នេះ​វិញ​គ្មាន​ស្នាក​ស្នាម​បន្តិច​សោះ​។ អភូតហេតុ​ដ៏​អស្ចារ្យ​នេះ​បាន​កើតឡើង​នៅ​តំបន់​មួយ​ក្នុង​រដ្ឋ West Bengal នៃ​ប្រទេស​ឥណ្ឌា ហើយ​ត្រូវបាន​គេ​ដឹងថា​ស្ត្រី​ជា​ម្តាយ​ឈ្មោះ Afroza Bibi ដែល​រស់នៅ​ក្នុងភូមិ Jhumka នៃ​ទីក្រុង Murshidabad បាន​ធ្វើដំណើរ​តាម​រថភ្លើង​មួយ​នេះ​។
toilet (2)
នៅ​ល្ងា​ម៉ោង ៦ និង ៣០ នាទី Afroza បាន​ធ្វើឲ្យ​កូនស្រី​របស់​ខ្លួន​ធ្លាក់​ចុះ​ដោយ​មិន​បាន​ប្រុងប្រយត្ន័ ខណៈ​ដែល​ដាក់​នៅ​លើ​ក្តារ​បង្គន់​។ បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​ភ្លាមៗ Afroza បានដើរ​យំ​សូមរក​ជំនួយ​ពី​អ្នកដំណើរ​ផ្សេងទៀត ប៉ុន្តែ​សំណាងល្អ​ទារក​នោះ​ត្រូវ​បាន​រួចផុត​ពី​គ្រោះ​ថ្នាក់​បន្ទាប់​ពី​មាន​ការជួយ​សង្គ្រោះ​ពី​អ្នកដំណើរ​ជាមួយគ្នា​។ ភ្លាមៗ​នោះ​ផង​ដែល​ម្តាយ​និង​កូន​ទាំង​ពីរ​ត្រូវបាន​បញ្ចូល​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព លោក​វេជ្ជ​បណ្ខិត​ដែល​ព្យាបាល​ឲ្យ​នាង​ផ្ទាល់​បាន​និយាយថា គាត់​មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ដែល​មិន​បាន​ឃើញ​ស្នាម​របួស​អ្វី​បន្តិច​សោះ​ទោះបីជា​ធ្លាក់​ពី​រថភ្លើង​ដែល​កំពុងតែ​រត់​ក៏ដោយ​៕​
INDIA-HEALTH-BABY

មតិយោបល់