ព័ត៌មានជាតិ

អ្នករស់នៅសង្កាត់ច្បារអំពៅ ដាច់ភ្លើងរហូតដល់ម៉ោង១១កន្លះព្រឹកនេះ ទើបមកវិញ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅវេលាម៉ោង១០និង១០នាទីថ្ងៃព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គិសនីកម្ពុជាសូម ធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពី P589-F1 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការបង្វែខ្សែបណ្តាញតង់ស្យុងទាប(LV) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ ផ្លូវព្រែកប្រា សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង១១និង៣០នាទីព្រឹកនេះវិញ៕

មតិយោបល់