ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងសឹករងស្រុកត្បូងឃ្មុំ និងកម្លាំងកងរាជអាវុធហត្ថក្រុងសួង ដឹកនាំដោយអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានចុះបង្កប់ និងចាប់រថយន្ត១គ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ ២W-០១២០ លួចដឹកជញ្ជូនឈើប្រភេទប្រណីត (បេង) ចំនួន២៩ដុំ ស្ថិតនៅភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នកំណាត់ឈើទាំងអស់ត្រូវបានដឹកយករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដើម្បីចងក្រងសំណុំរឿង ដោយឡែករថយន្តសាំងយ៉ុងត្រូវបានអយ្យការនាំយកទៅរក្សាទុកនៅសាលាដំបូងខេត្តត្បូងឃ្មុំ៕
មតិយោបល់