ព័ត៌មានជាតិ

យុវជនម្នាក់ចង.ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

កោះកុងៈ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១និង០៥នាទី កម្លាំងប៉ុស្តិ៍ដងពែង សហការជាមួយផ្នែក
ជំនាញ កម្លាំងអាវុធហត្ថ និង ក្រុមគ្រូពេទ្យបានចុះពិនិត្យសាកសព ចង.ក ម្នាក់នៅចំណុចក្បែរព្រែកដងពែង ស្ថិត្នុងភូមិតាធង
ឃុំដងពែង ។
សាកសពមានឈ្មោះ ធឿន រី ហៅ ឃ្លោក ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិចំការក្រោម ឃុំស្រែអំបិល
ស្រុកស្រែអំបិល ខេត្តកោះកុង មុខរបរ
កសិករ ( តាមការបំភ្លឺពីម្តាយបញ្ជាក់ថា កូនរបស់គាត់មានបញ្ហាខួក្បាល ប្រហែល2ទៅ3ខែកន្លងមកហើយ ) ។
ក្រោយពីបានពិនិត្យរបស់ក្រុមគ្រូពេទ្យ និង ផ្នែកជំនាញបានបញ្ជាក់ថា សាកសព
ពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនពិតប្រាកដ៏មែន ។
សាកសពបានប្រគល់ជូនទៅម្តាយដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕

 

មតិយោបល់