ព័ត៌មានជាតិ

មូល​ហេតុ​ ៦​ យ៉ាង​ ដែល​មនុស្ស​ត្រូវ​ការ​ដេក​លង់​លក់​ស្កប់​ស្កល់

ការ​ដេក​លង់លក់​ស្កប់ស្កល់​ផ្ដល់​សារប្រយោជន៍​ដូច​ខាង​ក្រោម៖

Sleep-well

១- ជួយ​បន្ថែម​ប្រព័ន្ធ​ការពារ​មេរោគ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​របស់​ខ្លួន​ជា ការ​ដេក​លង់លក់​គឺ​ការ​ប្រមូល​ផ្ដុំ​ថាមពល​ដល់​រាងកាយ និង​ជួសជុល​កន្លែង​សឹក​រេចរឹល​ក្នុង​រាងកាយ​ដែល​ត្រូវ​ខូចខាត​នៅ​ពេល​ថ្ងៃ។ ក្រៅពី​នេះ វា​នៅ​ជួយ​បង្កើន​ដល់​ប្រព័ន្ធ​រាងកាយ​ឲ្យ​រឹងមាំ​ប្រឆាំង​មេរោគ​កុំឲ្យ​បៀតបៀន​ទៀត​ផង។

២- ជួយ​បង្អង់​ភាព​ចាស់

ការ​ដេក​លង់លក់​គ្រប់គ្រាន់ ជួយ​កាត់បន្ថយ​អ័រម៉ូន​តានតឹង​អារម្មណ៍ និង​បន្ថែម​បរិមាណ​អ័រម៉ូន​​ដែល​មាន​តួនាទី​ជួសជុល​ការ​សឹករិចរិល​ក្នុង​រាងកាយ។

៣- ជួយ​ការពារ​រោគ​ធាត់

បើ​សិន​ទទួលទាន​ដំណេក​មិន​គ្រប់គ្រាន់ នឹង​បង្ក​ឲ្យ​កម្រិត​អ៊ីនសូលីន​ក្នុង​ឈាម​កើន​ឡើង ពេល​នោះ​ទម្ងន់​កើន​ឡើង​ដែរ។

៤- ជួយ​រក្សា​រូបរាង

នៅ​ពេល​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់ អាច​នឹង​ជួយ​បន្ថែម​អ័រម៉ូន​ដែល​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព។

៥- ជួយ​បន្ថែម​ភាព​ចងចាំ

ពេល​ដេកលក់​ជា​ពេលវេលា​ដែល​ខួរក្បាល​បាន​សម្រាក ហើយ​ប្រមូល​ភាព​ភ្លឺថ្លា និង​ស្រស់​ថ្លា​ឡើងវិញ។ ដូច្នេះ​ភាព​សៅហ្មង និង​ លំបាកៗ​ទាំង​ប៉ុន្មាន​ត្រូវ​ជម្រុះ​ចេញ​អស់ ហើយ​បន្ទាប់មក​វា​ជួយ​បង្កើន​ភាព​ចងចាំ​ឲ្យ​កាន់​តែ​រឹងមាំ។

៦- ជួយ​បន្ថែម​ឲ្យ​កាន់​តែ​មាន​សេចក្ដីសុខ

ការ​ដេកលក់​មិន​គ្រប់គ្រាន់ ឬ​ដេក​បែប​ភ្ញាក់​ហើយ​លក់ៗ មាន​ភាព​ប្រថុយប្រថាន​ចំពោះ​រោគ​តប់ប្រមល់ សោកសៅ និង​ចង់​សម្លាប់​ខ្លួន៕

មតិយោបល់