(Reuter) រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡុំប៊ីបានបន្ទោសក្រុមប្រដាប់អាវុធខុសច្បាប់ចំពោះការលួចប្លន់ និងបំផ្លិចបំផ្លាញកំឡុងពេលនៃការតវ៉ាតាមផ្លូវដែលមានរយៈពេល៥ថ្ងៃ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនបាតុករដែលបានស្លាប់នោះទេ។ ការតវ៉ាដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនទាមទារឲ្យមានការដកចេញកំណែទម្រង់ពន្ធដែលស្នើដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ivan Duque ដែលបាននិយាយកាលពីថ្ងៃអាទិត្យថាច្បាប់នេះនឹងត្រូវដកហូតវិញ។ នៅថ្ងៃច័ន្ទនេះ ការធ្វើបាតុកម្មបានចាប់ផ្តើមឡើងវិញនៅក្នុងរដ្ឋធានី Bogota និងទីក្រុងដទៃទៀតរួមមានទីក្រុង Medellin និងទីក្រុង Cali ទោះបីជាមានការប្រកាសលុបចោលសំណើនេះក៏ដោយ ក៏ផ្លូវល្បឿនលឿនត្រូវបានបិទនៅតំបន់មួយចំនួនក្នុងប្រទេសផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Diego Molano…
មតិយោបល់