ព័ត៌មានជាតិ

យន្តហោះ​ប្រភេទ C919 របស់​ចិន​ទទួល​ការ​កុំម្ម៉ង់​បន្ថែម​

​ទីក្រុង​ប៉េកាំង ( 28/10/13 ) ៖​ទី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​យន្តហោះ​របស់​ប្រទេស​ចិន The Commercial Aircraft Corporation of China(COMAC) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ខ្លួន​បាន​ទទួល​ការ​កុំម្ម៉ង់​ទិញ​ប្រភេទ​យន្តហោះ C919 ចំនួន 20 បន្ថែម​ទៀត​ដែល​វា​បាន​ធ្វើឲ្យ​ចំនួន​សរុប​នៃ​យន្តហោះ​ដែល​បាន​លក់​កើន​ដល់ 400 គ្រឿង​ហើយ​មកទល់ពេលនេះ​។​
​លោក Tian Min ប្រធាន​ផ្នែក​គណនេយ្យ​នៃ COMAC បាន​និយាយ​ដោយ​មាន​មោទនភាព​ថា​ការ​ដែល​ខ្លួន​បាន​ទទួល​ការ​កុំម្ម៉ង់​យ៉ាងច្រើន​បន្ថែម​បែប​នេះ​បាន​បញ្ជាក់​ឲ្យឃើញ​ថា​កំណើន​នៃ​សេចក្តីត្រូវការ​និង​ភាពជឿ​ទុកចិត្ត​នៃ​គុណភាព​និង​សេវា​របស់​យើង​កាន់តែ​មាន​ភាពប្រសើរឡើង​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/C9191_zps39042a27.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/C9193_zpsc0328a2c.jpg

មតិយោបល់