ក្រុមហ៊ុន Samsung Electronics លក់ទូរស័ព្ទដៃទំនើប(Smartphone) បានចំនួន ៨៨,៤លានគ្រឿងនៅក្នុងត្រីមាសទី៣ដោយបានក្ដោបយកទីផ្សារទូរស័ព្ទដៃទំនើបចំនួន ៣៥ភាគរយ។
នៅក្នុងអំឡុងខែកក្កដា-កញ្ញា ការលក់ទូរស័ព្ទដៃទំនើបរបស់ក្រុមហ៊ុន Samsung បានកើនឡើង ៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Strategy Analytics។
ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងមួយនេះ បានបង្ហាញឲ្យដឹងកាលពីសប្ដាហ៍មុនថា ប្រាក់ចំណេញសុទ្ធនៅក្នុងត្រីមាសទី៣ កើនឡើង ២៦ភាគរយ ដោយសារតែតម្រូវការទូរស័ព្ទដៃទំនើប និងមេម៉ូរ៉ីកើនឡើង។
គួរបញ្ជាក់ផងដែរថា ទីផ្សារទូរស័ព្ទដៃទំនើបរបស់ក្រុមហ៊ុនចិន Huawei ក៏កើនឡើងផងដែរនៅក្នុងត្រីមាសទី៣ ដោយកើនឡើងរហូតដល់ ៦៧ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ៕
ព័ត៌មានជាតិ
មតិយោបល់