ព័ត៌មានជាតិ

កម្លាំងគយរាជធានីភ្នំពេញ ចុះចាប់ទំនិញគេចពន្ធមួយកន្លែងក្នុងខណ្ឌចំការមន

ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Post News បានឲ្យដឹងថា នាវេលាម៉ោង​១១​ព្រឹកថៃ្ងទី ៧ ខែតុលា ឆ្នាំ២០១៦ កម្លាំងសាខាគយ រាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក ខាំ សុផារី ព្រះរាជអាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ ចុះឆ្មក់ចាប់ទំនិញគេចពន្ធខុសច្បាប់នៅឃ្លាំងទំនិញដ៏ធំ មួយកន្លែង ដែលមានទីតាំងក្នុងដីឡូតិ៍​គ្មាន​លេខ ក្បែសណ្ឋាគារ ផៃ ប៊ុនរ៉ុង ផ្លូវ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ផងដែរថា ចំពោះប្រតិបត្តិការណ៍បង្ក្រាបទំនិញគេចពន្ធខាងលើនេះដែរ គឺភ្នាក់ងារអ្នកសារព័ត៌មាន មិនអាចចូលថតយ​​ក​រូបភាពនៅខាងក្នុងទីតាំងខាងលើនេះនោះទេ ដោយសារតែមានការលាក់លៀមយ៉ាងខ្លាំងពីសមត្ថកិច្ច ។ ហើយសូមបន្ថែម​ផង​ដែរ​ថា ទន្ទឹមនឹងការបង្ក្រាបនេះដែរ ក៏បានបង្កឲ្យមានការកកស្ទះចរាចរណ៍នៅលើបណ្តោយផ្លូវ៤៣០ យ៉ាងខ្លាំង ដោយសារតែកម្លាំង​គយ បានចតរថយន្តទុកចោលនៅលើដងផ្លូវ ខណៈកំពុងប្រតិបត្តិការណ៍បង្ក្រាប។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

គយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញគយចាប់ទំនិញ

មតិយោបល់