ចិន៖ ក្រុមហ៊ុនទូរគមនាគមន៍ចិន China Telecom បានបញ្ជាក់ឲ្យដឹងថា iPhone ម៉ូដែលថ្មីទាំងពីរ នឹងមានលក់នៅក្នុងប្រទេសចិនចម្លោះថ្ងៃទី១៨-២៥ ខែកញ្ញា ខាងមុខ ពោលគឺអាចដូចគ្នាទៅនឹងព័ត៌មានចចាមអារ៉ាមដែលបានលេចឮថា Apple នឹងបង្ហាញ iPhone ថ្មីថ្ងៃទី០៩ ខែកញ្ញា។
iPhone ថ្មីទាំងពីរម៉ូដែលនេះ គេមិនទាន់ដឹងច្បាស់ពីលក្ខណៈពិសេសរបស់វានោះទេ ប៉ុន្តែក្រុមអ្នកវិភាគជាច្រើនបានជឿជាក់ថា មានឈ្មោះ iPhone 6S និង iPhone 6S Plus ដោយយកលំនាំតាមម៉ូដែលមុនៗ។
ជាមួយគ្នានោះផងដែរ ក៏មានព័ត៌មានថា iPhone 6C អាចនឹងលេចមុខនៅពេល iPhone 6S បង្ហាញខ្លួន ប៉ុន្តែសម្រាប់ការរចនារូបរាងនោះមិនត្រូវបានបង្ហើបឲ្យដឹងនោះទេ៕
មតិយោបល់