ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បណ្ដាលឲ្យរថយន្តក្រឡាប់ដាច់ជាពីរ និងមនុស្សសា្លប់របួសច្រើននាក់

ព្រះវិហារៈ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង១០នាទី នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ត្រង់ចំណុចលូកែងដើមបេងខាងជើងសាលាបឋមសិក្សាសែនរុងរឿង៥ ស្ថិតក្នុងភូមិសែនដែកជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផ្លូវលេខ២៦។

រថយន្តបង្កម៉ាក toyota ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2k-4036 បើកបរពីទិសខាងជើងទៅទិសខាងត្បូងបណ្ដាលឲ្យខូចខាតធ្ងន់ ក្រឡាប់រថយន្តដាច់ជាពីរ អ្នកបើកបររថយន្តឈ្មោះ បីន វ៉ាន់ហៀប ភេទប្រុស អាយុ ៣៤ឆ្នាំស្លាប់នៅកន្លែងកើតហេតុ
អ្នករួមដំណើរទី១ឈ្មោះ ណៃ វ៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំរបួសធ្ងន់ ស្នាក់នៅបណ្តោះអាសន្នធ្វើសិប្បកម្មភូមិតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទី២ឈ្មោះ ងួន ងៀនចាមី ភេទប្រុស អាយុ ៤ឆ្នាំ​ រងរបួសធ្ងន់ទី៣ឈ្មោះ ងួន វ៉ាន់ជៀវហេត ប្រុសអាយុ ៣៥ឆ្នាំមិនរងរបួសទេ។
ទី៤ឈ្មោះ វៀន ជីវេ ភេទស្រី អាយុ ២៥ឆ្នាំ មិនរងរបួសទេ ។ ទី៥ឈ្មោះ ងូ វ៉ាន់វៀត ភេទប្រុស អាយុ ១ឆ្នាំមិនរងរបួសទេ។

ក្រោយកើតហេតុកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង សពបានប្រគល់ជូនសាច់ញាតិ រីឯជនរងគ្រោះបានដឹកទៅមន្ទីរពេទ្យជាំក្សាន្ត វត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត៕

មតិយោបល់