អាមេរិក៖បុគ្គលិកស្ថានីយ៍ចាក់ប្រេងសាំងម្នាក់ នៅសហរដ្ឋអាមេរិក គេចផុតពីការស្លាប់ ដោយសារតែទូរស័ព្ទដៃ HTC របស់ខ្លួនដែលបានដាក់នៅហោប៉ៅ។
ហេតុការណ៍ ១ ក្នុងចំណោម ១ម៉ឺនគ្រោះថ្នាក់នេះដែរ បានកើតឡើងនៅ ថ្ងៃទី ២៨ ខែ តុលា ខណៈដែលមានអំពើប្លន់ នៅ Winter Garden ក្នុងស្ថានីយ៍ ចាក់ប្រេងសាំង Hess ក្នុងទីក្រុង Orlando រដ្ឋ ផ្លរីដា ។ បើតាមរបាយការណ៍ Orange News បានឲ្យដឹងថា ចោរបានចូលប្លន់ នៅស្ថានីយ៍ខាងលើ និងធ្វើពុតឲ្យអ្នកគិតលុយជួយខ្លួន រួចបើកយុទ្ធនាការប្លន់តែម្តង ដោយបញ្ជាឲ្យបុគ្កលិកនៅទីនោះដោះសោទ្វារសុវត្ថិភាព។ ដោយសារតែភាពភ័យខ្លាចពេកគ្មានបុគ្គលិកណាម្នាក់អាចដោះសោ សុវត្ថិភាពនោះបានទេ ភ្លាមនោះក៏ចាប់ផ្តើមបាញ់ទៅបេឡាករម្នាក់ ដើម្បីជាការគំរាម។
ស្ថានីយ៍ប៉ូលិសនៅ Winter Garden លោក Lt. Scott Allen បានឲ្យដឹងថា ជនរងគ្រោះម្នាក់ដែលជាបេឡាករ មិនគ្រោះថ្នាក់ដល់ជីវិតដល់ទេ ខណៈដែលចោរប្លន់បានបាញ់លើគាត់ ដោយសារតែគ្រាប់កាំភ្លើងបានបាញ់ចាំទូរស័ព្ទ ដែលដាក់នៅក្នុងហោប៉ៅ តែដូចជារាងឈឺទ្រូងតិចៗដែរ៕
មតិយោបល់