ចិន៖ជើងយន្តហោះ JD5662 ដែលធ្វើដំណើរពី Changsha ទៅកាន់ Hangzhou ត្រូវបានអនុញ្ញាតិឲ្យសុំចុះចតនៅវាលយន្តហោះដាច់ដោយឡែកមួយនៅក្នុងព្រលានយន្តហោះ Changbei នៃទីក្រុង Nanchang ភាគខាងកើតនៃប្រទេសចិនកាលពីថ្ងៃម្សិលមិញ។ជើងយន្តហោះមួយនេះមកដល់ដីនៅវេលាម៉ោងប្រមាណ 1 ល្ងាចក្រោយការទទួលបានសារគម្រាមមួយដែលនិយាយថាបានដាក់គ្រាប់បែកនៅលើយន្តហោះ។
បើទោះបីជាយ៉ាងណាក្តីមកទល់នឹងពេលនេះអ្នកជំនាញនៅមិនទាន់រកឃើញគ្រាប់បែកណានោះទេ។យន្តហោះ JD5662 ដែលផ្ទុកអ្នកធ្វើដំណើរដល់ទៅ 136 នាក់ត្រូវបានត្រួតពិនិត្យជាលើកទី 2 មុនពេលហោះចេញ៕
មតិយោបល់