ព័ត៌មានជាតិ

កម្មវិធី Hightalk កំពុង​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​វក់វី

​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា Hightalk ដែល​ជា​កម្មវិធី​របស់​ក្រុមហ៊ុន​ចិន បង្កើតឡើង និង​ចែកចាយ​ឲ្យប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅ​នេះ​កំពុងតែ​ទទួលបាន​ប្រជាប្រិយភាព​។​

​មុន​នេះ​កម្មវិធី Cartoon ដែល​អ្នកលេង​ហ្វេ​សប៊ុក​វក់វិ ដោយ​ម្នាក់ៗ​បាន​ធ្វើ​រូបភាព​សំណព្វចិត្ត​របស់​ខ្លួន​បង្ហោះ​លើ​ហ្វេស​ប៊ុក ។​ក្រោយ​ពី​ការ​ចេញ​កម្មវិធី Hightalk វា​បាន​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​កាន់តែ​ជ្រួលជ្រើម ងាក​មក​ចង់​ប្រើប្រាស់​វា នឹង​កំពុងតែ​ចែកចាយ​ពីមួយ​ទៅមួយ ។​
Highttalk
​ទាក់ទិន​រឿង​នេះ​ដែរ លោក គឹម រិនដា បុគ្គលិក ក្រុមហ៊ុន DKSH ដែលជា​អ្នក​មាន​ទូរស័ព្ទ​ទំនើប​ប្រើប្រាស់​ពោលគឺ​លោក មាន iPhone 5 វា​សមល្មម​នឹង​ដាក់​កម្មវិធី​ប្រើប្រាស់​ដ៏​តូច​នេះ​បាន​ព្រោះ​ថា​កម្មវិធី​នេះ​វា​ក៏​ដើរ​នៅ​លើ iPhone ផងដែរ បានឲ្យដឹងថា “​តាមពិត​លោក​ឃើញ​វា​ប្រើប្រាស់​ទៅ​ប្លែក ជាមួយនឹង​កូន​កម្មវិធី​នេះ លោក​ក៏​ដោ​ន​ឡូត​យក​ប្រើប្រាស់​ដែរ​ទៅ តែបើ​ថា​ឲ្យ​វក់វី​មិន​អាច​នោះ ។​ម្យ៉ាងវិញទៀត​វា​គ្រាន់តែ​ជា​ការកម្សាន្ត​អារម្មណ៍​ប៉ុណ្ណោះ ក្រោយ​សម្រាក​ពី​ការងារ និង ជជែក​កម្សាន្ត​តាម​ឆាត ជាមួយនឹង​មិត្តភក្តិ​”​។ ដោយឡែក​លោក ហឿង ចាន់​ទឹង ដែល​ជា​ជា​បុគ្គលិក ក្នុង​ហាង​ទូរស័ព្ទ Android ឯណោះ​វិញ ក៏​បានឲ្យដឹងថា “​លោក​មាន​ទូរស័ព្ទ​មួយគ្រឿង ប្រើប្រាស់​ប្រពន្ធ Android នោះ​គឺ HTC ក៏​បាន​ប្រើប្រាស់​កម្មវិធី​នេះ​ផង​ដែរ ។ បើ​និយាយ​អំពី​ការ​វក់​វា​មិន​អាច​នោះទេ តែ​គ្រាន់តែ​ដឹងថា លោក ចេះ​តែ​ប្រើប្រាស់​តាម​គេ​ទៅ ព្រោះថា នៅលើ​ហ្វេ​សប៊ុក​ឥឡូវ​វា​និយម​ខ្លាំងណាស់ ម្យ៉ាង​ចង់​ដើរ​ឲ្យទាន់​សម័យកាល​ផងដែរ​”​។​
​សូម​បញ្ជាក់​ផង​ដែរ​ថា កម្ម​វី​ធី Hightalk ត្រូវបាន​ចេញ​ផ្សាយ​ឲ្យប្រើ​ប្រាស់ កាលពី​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០១៣ កន្លងទៅ ក្នុង​ជំនាន់ 1.0.2 ដែល​ដំណើរការ​នៅលើ ប្រពន្ធ​ទូរស័ព្ទ ប្រើប្រាស់ iOS និង Android ៕​

មតិយោបល់