ព័ត៌មានជាតិ

យន្តហោះ​ចម្បាំង​តៃវ៉ាន់​នឹង​បំពាក់អាវុធ​ដ៏​ឆ្លាត​វៃ ដើម្បី​ប្រឆាំង​នឹង​ចិន​

​យន្តហោះ​ចម្បាំង​របស់​តៃវ៉ាន់ នឹង​ត្រូវ​បំពាក់​ដោយ អាវុធ​ដ៏​ឆ្លាត​វៃ ដើម្បី​ប្រឆាំង​នឹង​ការ​លុកលុយ និង​វាយប្រហារ​ពី​សំណាក់​កងទ័ព​ចិន​។​

​អាវុធ​ថ្មី នេះ​ដែរ​ត្រូវ​បាន​អភិវឌ្ឍន៍​ក្រោម​គម្រោង ហៅថា ស្វែងរក​ជា​សកល “Universal Search” ហើយ​នឹង​បំពាក់​ទៅ​កងទ័ពអាកាស​និង​យន្តហោះ​ចម្បាំង ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។​

​យោង​តាម​សារព័ត៌មាន China Times បានឲ្យដឹងថា យន្តហោះ​ចម្បាំង​របស់​តៃវ៉ាន់ បាន​ធ្វើឲ្យ​ប្រសើរឡើង ចំនួន ៦០ យន្តហោះ ហើយ​រំពឹង​នឹង​បញ្ចប់​វា នៅ​ខែ ធ្នូ ខាងមុខ ។​តែ​ទោះជា​យ៉ាងណា​ក្រសួងការពារជាតិ​របស់​តៃវ៉ាន់ បាន​បដិសេធ មិន​ផ្តល់​មតិ​ណាមួយ​ពាក់​ព័ទ្ធ​នឹង​រឿង​នេះ​ឡើយ​។​

​អ្នកវិភាគ​ឯករាជ្យ​បាន​និយាយថា សភាវុ​ធ បំពាក់​ថ្មី​លើ​យន្តហោះ​ចម្បាំង​នោះដែរ គឺ​អាច​បាញ់​បាន​ចម្ងាយ​ឆ្ងាយ និង ការពារ​ពី​កា​យាយី ពី​សំណាក់​ចិន ។​ម្យ៉ាងវិញទៀត​សភា វុ​ធ​ថ្មី​នេះ​ដែរ គេ​ដឹងថា​ជា គ្រាប់បែក JDAM U.S ដែល​បាន​ការយល់ព្រម​ពី​សំណាក់​អាមេរិក និង​ជា​គ្រាប់បែក​បំផ្លាញ​គោលដៅ ដូចជា មី​ស៊ី​ល ស្ថានីយ៍​រ៉ា​ដា ជាដើម​។​
​កាសែត​ខាង​បាន​ឲ្យដឹង​បន្ត​ថា កោះ​តៃវ៉ាន់ នឹង​ធ្វើ​ការអភិវឌ្ឍន៍ អាវុធ​ដ៏​ឆ្លាត​វៃ​ដោយ​ខ្លួន ឯង បន្ទាប់​ពី អាមេរិក បាន​បដិសេធ​មិន​លក់​អាវុធ JDAM នេះ​។​

​តែ​ទោះជា​យ៉ាងណា ខាង​ចិន ចាត់ទុក​តៃវ៉ាន់ ជា​ទឹកដី​របស់​ខ្លួន និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ច្របាច់​បញ្ចូល​គ្នា ក្នុង​ជាតិ​តែមួយ​៕​
JDAM-63db2

C515C0104H_N71_copy1-0b125

មតិយោបល់