ព័ត៌មានជាតិ

អតិផរណា​ថៃ​កើនឡើង​តិច​តូច​ក្នុង​ខែតុលា​

​នៅ​ខែ​តុលា អតិផរណា​ថៃ​បាន​កើនឡើង ដោយសារ​កំណើន​តម្លៃ​អាហារ និង​ភេសជ្ជៈ​មិនមែន​ស្រា ក្រោយពី​បាន​ធ្លាក់ចុះ​នៅ​ខែ​កញ្ញា​។​
​របាយការណ៍​របស់ ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ឲ្យដឹងថា តម្លៃ​ទំនិញប្រើប្រាស់ ៤៥០​មុខ​បាន​កើនឡើង​១,៤៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែ​មុន​។ ធៀប​នឹង​ខែ​កញ្ញា ១,៤២​ភាគរយ ខែ​សីហា ១,៥៩​ភាគរយ ខែកក្កដា ២​ភាគរយ ខែមិថុនា ២,២៥​ភាគរយ ខែ​ឧសភា ២,៣​ភាគរយ និង​ខែមេសា ២,៤​ភាគរយ​។​
doing_business_in_thailand
​សារព័ត៌មាន​ថៃ​បាន​ចុះផ្សាយ​ថា អតិផរណា ស្នូល​ដែល​មិន​រាប់​បញ្ចូល​អាហារ​ស្រស់ និង​តម្លៃ​ប្រេង និង​ផ្នែក​លើ​ផលិតផល និង​សេវាកម្ម​៣១២​មុខ បាន​កើនឡើង​០,៧១​ភាគរយ ធៀប​នឹង​ខែតុលា​ឆ្នាំ​២០១២​។ ក្នុង​រយៈពេល​១០​ខែ​ដំបូង​ឆ្នាំនេះ អតិផរណា​ជា​មធ្យម​មាន​ចំនួន ២,២៧​ភាគរយ ដោយ​មាន​អតិផរណា​ស្នូល ១,០៣​ភាគរយ​។​

​ថ្មីៗ​នេះ​ក្រសួង​ពាណិជ្ជកម្ម​បាន​កាត់បន្ថយ​ការព្យាករ​អតិផរណា​របស់​ខ្លួន​សម្រាប់ ២០១៣ មក​នៅត្រឹម​ចន្លោះ​ពី ២,៦​ភាគរយ និង​២,១​ភាគរយ ពី​ចន្លោះ​២,៨ ភាគរយ ទៅ ៣,៤​ភាគរយ ខណៈ​តម្លៃ​ប្រេង​នៅ​ឌូ​បៃ ប៉ះពាល់​បន្តិចបន្តួច​ពី​៩០​ដល់​១១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​បារ៉ែល​៕​

មតិយោបល់