បុរសជាខ្មាន់កាំភ្លើងម្នាក់ដែលស្លៀកពាក់ខ្មៅបានបើកការបាញ់ប្រហារមួយនៅក្នុងផ្សារទំនើបដ៏មមាញឺករបស់រដ្ឋញូវចេស៊ីកាលពីយប់ថ្ងៃច័ន្ទម្សិលមិញនៅពេលដែលហាងជិតនឹងដល់ម៉ោងបិទទៅហើយ។
ផ្សារទំនើប Garden Stated Plaza ដែលត្រូវបានគេរាយការណ៍ពីការបាញ់ប្រហារមួយដោយខ្មាន់កាំភ្លើងម្នាក់ដែលក្រោយមកត្រូវបានគេជឿជាក់ថាបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។វាបានកើតឡើងនៅវេលាម៉ោងប្រមាណ 9 និង 30 នាទីយប់ហើយមិនមានរបាយការណ៍ស្តីពីជនរងគ្រោះនិងស្លាប់នោះទេ។ក្រុមការងារស៊ើបអង្កេតជាច្រើននាក់បានទៅដល់ទីកន្លែងហើយចាប់ផ្តើមធ្វើការស្រាវជ្រាវនិងត្រួតពិនិត្យសារជាថ្មីមុនពេលអនុញ្ញាតិឲ្យមានការដំណើរការឡើងវិញនាព្រឹកថ្ងៃបន្ទាប់។
អំពើហិង្សាដោយប្រើប្រាស់អាវុធហាក់ដូចជាកំពុងញាំញីប្រទេសមហាអំណាចមួយនេះក្នុងរយៈពេលចុងក្រោយនេះដូចជាហេតុការណ៍ដែលបានកើតឡើងកាលពីបីថ្ងៃមុនដែលបានសម្លាប់មន្ត្រី TSA របស់អាមេរិកនិងរបួសមនុស្សជាច្រើននាក់ទៀតជាដើម៕
ប្រភព៖ ស៊ិនហួរ
មតិយោបល់