ព័ត៌មានជាតិ

មនុស្ស ១,០០០ នាក់​ប្រកាស​ចង់​រួមភេទ​ជាមួយ​កុមារ​តាម​អ៊ី​ន​ធឺ​ណែ​ត​

​បើ​យោង​តាម​គេហទំព័រ​បរទេស​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៦ ខែ វិច្ឆកា​រ​បានឲ្យដឹងថា អង្គការ Terre des Hommes ដែលជា​អង្គការ​ការពារ​កុមារ បាន​ផ្តល់​ព័ត៌មាន​ដល់​ប៉ូលិស​អំពី​មនុស្ស ១,០០០ នាក់​ដែល​ចង់​បង់ប្រាក់​សម្រាប់​ការ​រួមភេទ​ជាមួយ​កុមារី​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​។ អង្គការ​ការពារ​កុមារ​បាន​និយាយថា ពួក​គេ​ចង់​ផ្តល់​ដំណឹង​អំពី​ការ​រួមភេទ​ជាមួយ​កុមារ​តាមរយៈ​វិស័យ​ទេសចរណ៍ បាន​រើ​ក​រាលដាល​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​មនុស្ស​ជាច្រើន​មិន​បានដឹង​ពី​គំរោងការ​នេះ​ទេ​។ ការទាក់ទង​គ្នា​ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​កុមារ​តាមរយៈ​ការជជែក​កំសាន្ត​ជាមួយនឹង​កាមេរ៉ា Webcam នៅក្នុង​អាគារ​មួយ​នៃ​ទីក្រុង Amsterdam ។

គ្រាន់តែ​រយៈពេល ១០ សប្តាហ៍​មាន​មនុស្ស​ចំនួន ២០,០០០ នាក់​ដែល​ចង់​នៅ​ក្បែរ​នាង ហើយ​ស្នើរ​ឲ្យមាន​ការជជែក​កំសាន្ត​អំពី​ការ​រួមភេទ​។ ខណៈ​ដែល​ពួក​គេ​ចង់​បង់​ប្រាក់​ដើម្បី​រួមភេទ​ជាមួយ​កុមារ​បែបនេះ អ្នកស្រាវជ្រាវ​បាន​ប្រមូល​ពត៌មាន​របស់​ពួកគេ​តាមរយៈ​បណ្តោញ​សង្គម​ទុក​ជា​ភស្តុកតាង​។ លោក Hans Guyt ជា​ប្រធាន​នៃ​យុទ្ធនាការ​នេះ​មាន​ប្រសាសន៍ថា បញ្ហា​ដ៏​ធំ​នោះ​គឺ​ប៉ូលិស​មិនបាន​ធ្វើ​សកម្មភាព​រហូតដល់​ជនរងគ្រោះ​ដែល​ជា​កុមារ​បាន​ដាក់​របាយការណ៍​នេះ​មក ប៉ុន្តែ​កុមារ​ដែល​មិន​មាន​បទ​ពិសា​ទធ​ន៍​ស្ទើរតែ​ធ្វើ​វា​ទៅ​ហើយ​។ អង្គការ Terre des Hommes ក៏ដូចជា​ប៉ូលិស​ទូទាំង​ពិភពលោក​បាន​ធ្វើ​ការត្រួត​ពិនិត្យ​មើល​សកម្មភាព​ជជែក​កំសាន្ត​តាមរយៈ Chart Room ជា​តំបន់​ប្រត្តិការនៃ​ការរួមភេ​ទ​កុមារ​ទាំងនោះ​។ បើ​យោង​ទៅតាម​អង្គការសហប្រជាជាតិ​និង FBI ឲ្យដឹងថា​មនុស្ស​ច្រើន​ជាង ៧៥០,០០០ នាក់​ដែល​ចង់​ទាក់ទង​កុមារ​តាម​អ៊ី​ន​ធឺ​ណេត​ដើម្បី​ធ្វើការ​រួម​ភេទ​។ ទោះជា​យ៉ាងណា មាន​តែ​មនុស្ស​ចំនួន ៦ នាក់​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​ផ្តន្ទាទោស​ពី​បទ​ទេសចរណ៍​ផ្លូវភេទ​លើ​កុមារ​តាមរយៈ​បណ្តាញ​អ៊ី​ន​ធឺ​ណេត​នេះ​៕​

មតិយោបល់