ព័ត៌មានជាតិ

ផឹក​ស្រវឹង​បើក​ម៉ូតូ​ដួល​ចូល​ព្រៃ​រងរបួស​ធ្ងន់​សន្លប់​តែម្នាក់ឯង​

​កំពង់ឆ្នាំង​៖ អ្នក​ស្រវឹង​ម្នាក់​បាន​សន្លប់​និង​រងរបួស​ធ្ងន់​ដោយសារជិៈ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង បោក​ទៅ​នឹង​គល់ឈើ ករណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣ ស្ថិតនៅក្នុង​ភូមិ​អូររូង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​អោយ​ថាៈ យុវជន​រងគ្រោះ​មាន​ឈ្មោះ យ៉ុន កន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​គល់​គុប ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។​មុនពេល​កើតហេតុ​គេ​មិន​បាន​ដឹងថា​ជនរងគ្រោះ​ផឹក​ស្រវឹង​ពី​កន្លែង​ណា​មក​ទេ ប៉ុន្តែ​គេ​បាន​ឃើញ​ជនរងគ្រោះ ជិៈម៉ូតូស​ង់​កូរ៉េ​គ្មាន​ស្លាក​លេខ ពណ៌​ក្រហម​ក្នុង​ដំណើរ​ពី​លិច​មក​កើត មាន​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រ៉េ​ចង្កូត​មក​ស្តាំ​ដៃបុក​និងកូន​ឈើតូចៗ​ដែល​នៅ​ក្បែរ​ផ្លូវ​ហើយ​និង​បោក​ដួល​ដី​រងរបួស​ធ្ងន់​សន្លប់​លែង​ដឹង​ខ្លួន​តែម្តង​។

​ក្រោយពេល​កើតហេតុ អ្នកស្រុក​នៅ​ក្បែរ​នោះ​បាន​ជួយ​លើក​ជនរងគ្រោះ ដាក់​ក្រោម​ម្លប់ឈើ​និង​​បាន​ទូរ​សព្ទ័​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ ដឹក​ទៅ​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត បាក់​ជ​ន្ទុ​ល​និង​បែក​ក្បាំង​មួយ​ចំហៀង ត្រូវបាន​មន្ត្រីនគរបាល​មូលដ្ឋាន​ទំនាក់ទំនង​ជាមួយ ក្រុមគ្រួសារ​ដឹក​យក​ទៅ​លំនៅដ្ឋាន​វិញ​។
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយថា​៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​ការ​ផឹក​ស្រវឹង​មិន​ប្រមាណ​ខ្លួន​មិន​ទុក​សោហ៊ុយ​មក​ផ្ទះ​វិញ ដែល​នេះ​ចេះ​ដួល​តែម្នាក់ឯង ចុះ​បើ​ទៅ​បុក​អ្នកធ្វើ​ដំណើរ​ផ្សេងទៀត នោះ​នឹង​ត្រូវ​មាន​បញ្ហា​សង​លុយ​គេ​មួយ​ជាន់​ទៀត​ទៅ​ហើយ ៕
2014-09-15_102727
​ ​

មតិយោបល់