ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi Motors បានឲ្យដឹងកាលពីថ្មីៗនេះថា ខ្លួនទទួលបានប្រាក់ចំនួន ២,១ពាន់លានដុល្លារអាមេរិកពីការលក់ភាគហ៊ុនថ្មី ដែលបានជួយបង្កើតប្រាក់ចំណូលប្រចាំឆ្នាំកើន ៣០ភាគរយផងដែរ។
ក្រុមហ៊ុនរថយន្តមួយនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ខ្លួនមិនត្រឹមតែលក់ភាគហ៊ុនប៉ុណ្ណោះទេ ថែមទាំងបានទិញភាគហ៊ុនមួយចំនួនត្រឡប់មកវិញផងដែរ ប៉ុន្តែមិនបានបញ្ជាក់ថាចំនួនប៉ន្មាននោះទេ។
Mitsubishi Motors បានរំពឹងទុកថា នៅឆ្នាំ ២០១៧ តួលេខនៃការលក់រថយន្តរបស់ខ្លួននឹងកើនឡើង ៣០ភាគរយ បើធៀបនឹងបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះ អ្នកវិនិយោគមួយចំនួនមានការរារែកចិត្តទៅលើការទិញភាគហ៊ុនរបស់ Mitsubishi Motors ព្រោះតែរថយន្តមួយចំនួនរបស់ក្រុមហ៊ុននេះបានជួបនូវបញ្ហា ហើយត្រូវប្រមូលយកទៅជួសជុល៕
មតិយោបល់