ព័ត៌មានជាតិ

គ្រួសារ​ចចក​កំពុង​តែ​ទទួល​ការព្យាបាល​ដោយ​កាំរស្មី​ឡាស៊ែរ​

​យោង​តាម​គេហទំព័រ Softpedai ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៧ ខែ វិច្ឆកា ឆ្នាំ ២០១៣ ឲ្យដឹងថា គ្រួសារ​មួយ​ដែល​មាន​សមាជិក​បួន​នាក់​មកពី​ប្រទេស​នេ​ប៉ាល់​បាន​ទទួល​ការព្យាបាល​ដោយ​កាំរ​ស្មើ​ឡាស៊ែរ​ដើម្បី​លុបបំបាត់​រោម​ដែល​ដុះ​នៅលើ​រាងកាយ​។ អ្នកស្រី Devi Budhathoki និង​កូន​របស់​នាង Manjura, Niraj និង Mandira កំពុងតែ​ទទួលបាន​ការព្យាបាល​នៅ​ចក្រភព​អង់គ្លេស​។ ក្រុមគ្រួសារ​របស់​អ្នកស្រី Budhathoki បាន​ទទួល​រង់​នូវ​រោគសញ្ញា​ម្យ៉ាង​ដែល​ដុះ​រោម​នៅ​លើ​ផ្ទៃមុខ​, ក​, ដៃ និង​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ ដូច្នេះ​ហើយ​បាន​គេ​ចាត់ទុកថា​ជា​គ្រួសារ​ច​ចក​។ ការព្យាបាល​ដោយ​ប្រើ​កាំរស្មីឡាស៊ែរ​គឺ​ឥតគិតថ្លៃ ក៏ប៉ុន្តែ​ការបាញ់​កាំរស្មី​ឡាស៊ែរ​ហួសហេតុ​ពេក​ក៏​ប្រឈម​នឹង​បញ្ហា​ស្បែក​ច្រើន​ដែរ​។ អ្នកស្រី Budhathoki និយាយថា​នាង​បន់​ឲ្យ​កូន​របស់​គាត់​ទទួល​ការព្យាបាល​ដោយ​ជោគជ័យ​ដើម្បី​ឲ្យ​ពួកគេ​អាច​ស្លៀកពាក់​ឯ​សណ្ឋាន​សាលា​ចូលរៀន​ដូច​ក្មេង​ដ​ដៃ​ទៀត​ដែរ​៕​
Werewolf-Family-of-Nepal-Offered-Laser-Hair-Removal-Photo

មតិយោបល់