ព័ត៌មានជាតិ

ប្រែក្លាយ​ហ្គេម​ទៅ​ជា​កម្មវិធី​អប់រំ​នា​ពេល​អ​នា​គត់​

​ស្របពេល​ជាមួយនឹង​ការរីកចម្រើន​ឥត​ឈប់ឈរ​នៃ​ការអភិវឌ្ឍន៍​កម្មវិធី​ហ្គេម​កំសាន្ត​ជាច្រើន​ដែល​មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​វា​បាន​ធ្វើឲ្យ​គុណភាព​នៃ​កម្មវិធី​អប់រំ​ដូច​ជា​កិច្ចការ​សាលា​ជាដើម​ត្រូវ​បាន​ថយចុះ​។​បើ​ទោះបីជា​យ៉ាងណាក្តី​អ្នកជំនាញខាង​ប្រព័ន្ធ​អប់រំ​និង​អ្នកជំនាញ​ខាង​កម្មវិធី​បច្ចេកទេស​ហ្គេម​កំពុងតែ​បាន​ពិភាក្សាគា្ន​លើ​ការច្នៃប្រឌិត​មួយដែល​អាច​ឲ្យ​ការលេង​ហ្គេម​និង​ការអប់រំ​បាន​ដើរ​ផ្លូវ​ជាមួយគ្នា​ហើយ​កម្មវិធីសិក្សា​មេរៀន​ជាច្រើន​នឹង​បញ្ចូល​ទៅក្នុង​ហ្គេម​ដែល​នឹង​ផលិត​ឡើង​ថ្មី​។​
Game
SimCityEDU ៖​ជា​កម្មវិធី​ប្រឡងប្រជែង​ស្តីពី​ការបំពុល​បរិស្ថាន​បាន​ផលិត​នូវ​ហ្គេម​ថ្មី​មួយ​ដែល​ត្រូវបាន​ហៅថា SimCity ជា​កម្មវិធី​ហ្គេម​សម្រាប់​មនុស្ស​ជំទង់​។​កម្មវិធី​ហ្គេម​នេះ​នឹង​តម្រូវឲ្យ​អ្នកលេង​ក្លាយ​ជា​ម្ចាស់​នៃ​ទីក្រុង​មួយ​ហើយ​ពួកគេ​នឹង​ត្រូវ​ដំណើរការ​រៀបចំ​ក្រុង​ជាមួយ​វិធី​ការពារ​ថែរក្សា​ក្រុង​ឲ្យ​ជៀសផុត​ពី​ការបំពុល​បរិស្ថាន​។​

Jessica Lindl ប្រធាន​ផ្នែក GlassLab នៅក្នុង​ក្រុមហ៊ុន​ផលិត​ហ្គេម Silicon Valley-based gaming company បាន​និយាយប្រាប់​កាសែត BBC Future ថា​ហ្គេម​ហ្គេម​ជាច្រើន​ទៀត​កំពុងតែ​ស្ថិតនៅក្រោម​ការអភិវឌ្ឍ​ដោយ​មាន​បញ្ចូល​ជាមួយ​នូវ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​អប់រំ​ជា​ពិសេស​សម្រាប់​កុមារ​តូចៗ​ផងដែរ​៕​

មតិយោបល់