ព័ត៌មានជាតិ

សម្លាប់​មិត្តស្រី​ហើយ​រំលោភ រួច​កាត់​ជា​បី​កង់​ដើម្បី​បំបាត់ភស្តុតាង​

យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៨ ខែ វិច្ឆកា ឆ្នាំ ២០១៣ បានឲ្យដឹងថា ឧក្រិដ្ឋកម្ម​មួយ​បាន​កើតមានឡើង​នៅ​ប្រទេស​ឥណ្ឌា​ដែល​ជនរងគ្រោះ​គឺជា​ស្ត្រី​វ័យ ៣១ ត្រូវបាន​មិត្ត​ប្រុស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​
Kill
​តាម​របាយការណ៍​ប៉ូលិស​នៅក្នុង​ទីក្រុង Mumbai បាន​ទទួល​បណ្តឹង​ថា មាន​ស្ត្រី​ម្នាក់​ឈ្មោះ Kanta បាន​បាត់​ខ្លួន​អស់​រយៈ ៥ ថ្ងៃ​កន្លង​មក​ហើយ ភ្លាម​នោះ​ដែល​ក្រុម​ប៉ូលិស​បាន​ធ្វើ​ការស៊ើបអង្កេត និង​ធ្វើ​ការកោះហៅ Prabhakar ដែល​ជា​មិត្ត​ប្រុស​របស់​ជនរងគ្រោះ​មក​សាកសួរ​។

ក្រោយមក​ប៉ូលិស​បាន​រកឃើញថា Prabhakar កំពុង​តែ​រៀបចំ​គ​រោង​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ម្នាក់​ទៀត ខណៈពេលដែល​ប្អូនស្រី​របស់​ជនរងគ្រោះ​បាន​និយាយថា Prabhakar និង​បងស្រី​របស់​ខ្លួន​បាន​ស្រឡាញ់គ្នា​អស់​រយៈ​ពីរ​ឆ្នាំ​កន្លងមកហើយ​។ ដោយ​មាន​ការសង្ស័យ​ប៉ូលិស​បាន​សួរ​ចម្លីយ Prabhakar និង​ថ្ងៃ​ចុងក្រោយ​ដែល​នៅ​ជាមួយ​ជនរងគ្រោះ​គាត់​ក៏​បាន​ឆ្លើយ​សារភាព​នូវ​បទឧក្រិតក​ម្ម​របស់​ខ្លួន​។

Prabhakar បាន​និយាយថា​នៅ​ថ្ងៃ​ទី ២៩ ខែ ១០ គាត់​បាន​ជួប​ជាមួយ Kanta ហើយ​នាង​បាន​សួរ​អំពី​ការ​រៀបការ​ជាមួយ​ស្ត្រី​ម្នាក់ទៀត​។ Kanta ខឹង​យ៉ាង​ខ្លាំង​នៅពេល​ដែល​គាត់​សុំ​រៀបការ​ជាមួយ​អ្នកផ្សេង ដោយសារតែ​មិន​យល់ព្រម​ក៏​មាន​ការប្រតាយប្រតប់​គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ជ្រុលដៃ​ច្របាច់ក Kanta ស្លាប់​តែ​ម្តង​។ ដើម្បី​បំបាត់ភស្តុតាង Prabhakar បាន​រួម​សិច​ជាមួយ​សាក​សព្វ​នាង​ហើយ​កាត់​ជា​បី​ចំណែក​យកទៅ​បោះចោល​នៅ​កន្លែង​ផ្សេង​គ្នា​។ បច្ចុប្បន្ន​នេះ​ប៉ូលិស​បាន​ប្រមូល​ភស្តុ​ក​តាង​ដើម្បី​កាត់ទោស​ជនល្មើស​ដែល​អមនុស្សធម៌​នេះ​ទៅតាម​ផ្លូវច្បាប់​៕

មតិយោបល់