ប្រាក់ចំណាយទៅលើកម្មវិធីជំនួយអាហារ SNAP ( Supplemental Nutrition Assistance Program) សម្រាប់ប្រជាជនដែលមានកម្រិតជីវភាពទាបរបស់អាមេរិកត្រូវបានធ្វើសេចក្តីសម្រេចក្នុងការការកាត់បន្ថយមកត្រឹមតែតិចជាង 36 ដុល្លារក្នុងមួយខែ។ប្រាក់ចំនួននេះនឹងត្រូវធ្វើឲ្យអាមេរិកចំណាយសម្រាប់តែគ្រួសារដែលមានគ្រួសារមានសមាជិកចាប់ពី 4 នាក់ឡើងទៅហើយវាត្រូវបានគេជឿជាក់ថាប្រជាជនអាមេរិកប្រមាណ 47 លាននាក់ដែលមានចំណូលទាបនឹងទទួលរងផលប៉ះពាល់ពីការកាត់បន្ថយនេះ។
ជំនួយប្រាក់ឧបត្ថម្ភទៅលើចំណីអាហាររបស់អាមេរិកបានកើនឡើងដល់ 80 ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៅពេលដែលស្ថិតិនៃអ្នកអត់ការងារធ្វើកើនឡើងផងនោះ។បើយោងតាមការធ្វើការស្ទាបស្ទង់ដែលអាចឲ្យដឹងថាប្រជាពលរដ្ឋអាមេរិក 1 នាក់ក្នុងចំណោម 7 នាក់ពឹងផ្អែកទាំងស្រុងទៅលើកម្មវិធីជំនួយម្ហូបអាហារ SNAP នេះ។
ម្ចាស់ហាងលក់ទំនិញតូចជាច្រើននៅអាមេរិកមានការព្រួយបារម្ភខ្លាំងទៅលើបញ្ហានេះដោយពួកគេជឿជាក់ថាការចំណាយរបស់អតិថិជនរបស់ខ្លួននឹងធ្លាក់ចុះជាមិនខាន៕
ព័ត៌មានជាតិ
មតិយោបល់