ប្រទេសរុស្ស៊ីបានចាប់ផ្តើមគម្រោងសាងសងខ្សែរថភ្លើង ដែលតភ្ជាប់បណ្តាញខ្សែរថភ្លើងរបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសកូរ៉េខាងជើង ហើយបន្តភ្ជាប់ទៅអឺរ៉ុបជាលើកដំបូងកាលពីខែកញ្ញា ដែលបានបញ្ចប់កសាងផ្លូវរថភ្លើងប្រវែង៥៤គីឡូម៉ែត្រពីទីប្រជុំជន Khasan ដែលជាតំបន់ព្រំដែនរុស្ស៊ីទៅកំពង់ផែក្រុង Rajin ក្នុងប្រទេសកូរ៉េខាងជើង។
នៅថ្ងៃនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន បានទៅទស្សនកិច្ចនៅក្នុងប្រទេសប្រទេសកូរ៉េខាងត្បូងដើម្បីជំរុញឲ្យមានការសាងសង់ផ្លូវរថភ្លើងថ្មីសម្រាប់ការធ្វើពាណិជ្ជកម្មដែលតភ្ជាប់ពីអាស៊ីទៅអឺរ៉ុបដោយកាត់តាមប្រទេសកូរ៉េខាងជើង។
លោក វ៉ា្លឌីមៀរ ពូទីន សង្ឃឹមថា ដំណើរទស្សនកិច្ចខ្លីនេះរបស់លោក នឹងទទួលបានអនុស្សរណៈយោគយល់អំពីគំរោងសាងសង់ផ្លូវរថភ្លើងដ៏សំខាន់នេះ ដែលតភ្ជាប់បណ្តាញខ្សែរថភ្លើងរបស់ប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើងហើយបន្តភ្ជាប់ទៅអឺរ៉ុប៕

មតិយោបល់