ព័ត៌មានជាតិ

ឃាតកម្ម​ដែលប៉ូលិស​ជឿជាក់ថា​ជាប់ទាក់ទងនឹង​​​បិសាច​ជញ្ជក់ឈាម​

អាមេរិក៖យោងតាមសារព័ត៌មានបរទេសនានា ដែលចុះផ្សាយ នៅពេលថ្មីៗនេះបាន​ឲ្យដឹងថា ​ក្មេងស្រីអាយុ ១៨ ឆ្នាំ ឈ្មោះ Stephanie Pistey ​មកពី ទីក្រុង Panama ​រដ្ឋ ផ្លរីដា ​សហរដ្ឋ អាមេរិក ត្រូវបានគេចោទប្រកាន់ពីបទ​ជាប់ទាក់ទង ទៅនឹង ​​ការ​ស្លាប់របស់ក្មេង​​ជំទង់ Jacob Hendershot អាយុ ១៦ ឆ្នាំ ។​
Murder
តាមរបាយការណ៍របស់ប៉ូលិស ​បាន​ឲ្យដឹងថា ​នាង​ត្រូវបានគេចោទពីបទ សម្លាប់​ប្តីរបស់ខ្លួន បងប្អូនប្រុស ឈ្មោះ William Chase ក្មេងប្រុស Jacob ដែលត្រូវបាន​​នាំទៅសម្លាប់នៅក្នុងផ្ទះរបស់នាង​។​

ឃាតកម្មនេះ​បានកើតឡើង ​បន្ទាប់ពី Stephanie បាន​ឲ្យប្តីរបស់នាង និង មិត្តភក្តិ ​ឈ្មោះ Jacob ឲ្យរំលោភនាង ។ ប៉ូលិស​បានធ្វើការសន្និដ្ឋានថា ​​ឃាតកម្មនេះ វា​ជាប់ទាក់ទងទៅនឹង ​ជំនឿ​ខ្មោចជញ្ជក់ឈាម ។ នៅពេលដែលចោទសួរ នាង Stephanie បានប្រកាសឲ្យដឹងថា ចាប់ពីអាយុ ១២ ឆ្នាំ នាងបានគិតឆ្កួតៗ ​ដោយគិតថា មនុស្ស​នឹង​មានសារជាតិ ជា​បិសាចជញ្ជក់ឈាម​ពាក់កណ្តាល និង ពាក់កណ្តាលទៀត ជាឆ្កែព្រៃ ។ ឃាតកររូបនេះ បាន​ឲ្យដឹងថា នាង​បានផឹក​​ឈាម​ប្តីរបស់នាង ​ហើយក៏តែងតែស្រវឹងនឹង​ឈាម​ជនរងគ្រោះផងដែរ​៕​

មតិយោបល់