ព័ត៌មានជាតិ

កុំ​ព្រិច​ភ្នែក ….. ជាមួយនឹង Need For Speed មែនទែន !!!

Need For Speed ជា​កម្មវិធី​ហ្គេម​ប្រណាំង​ឡាន​តែមួយគត់​ដែល​មាន​ការពេញនិយម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី​។​កម្មវិធី​ហ្គេម Need For Speed ត្រូវបាន​រចនា​និង​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ហ្គេម​ដ៏​ធំ​មួយ​ដែល​មានឈ្មោះ​ថា Electronic Arts(EA) ហើយ​ក្រុមហ៊ុន​ហ្គេម​មួយ​នេះ​បាន​ផលិត​ហ្គេម Need For Speed និង​ដាក់​ឲ្យ​លេង​ជា​លើកតំបូង​បំផុត​នៅ​ខ្ទង់​ឆ្នាំ 1994 ។​
Need FOr Speed
​ហ្គេម Need For Speed ជា​ប្រភេទ​ហ្គេម​ដែល​មាន​ភាព​ជោគជ័យ​បំផុត​លើ​កម្មវិធី​ហ្គេម​បែប​ប្រណាំង​ឡាន​ចាប់​តាំងតែ​ពី​ការផលិត​តំបូង​ហើយ​នៅក្នុង​ឆ្នាំ 2009 កម្មវិធី​ហ្គេម​ដល់​ទៅ 140 លាន​កូ​ពី​ត្រូវបាន​ដាក់​លក់​ដាច់​គ្មាន​សល់​។​ទាំង​រូបភាព​និង​ក្រាហ្វិក​និង​ការបញ្ជា​ដ៏​អស្ចារ្យ​ស្ទើរតែ​ដូច​ទៅ​នឹង​រូបភាព​ពិតៗ​បាន​ធ្វើឲ្យ​យុវវ័យ​ជាច្រើន​ឈ្លក់​វង្វេង​នឹង​ការលេង​យកពាន​រង្វាន់​និង​ការទិញ​ឧបករណ៍​និង​ការតំឡើង​បន្ថែម​ឧបករណ៍​និង​ការ​រចនា​ដេគ័រ​រថយន្ត​បាន​ផង​ដែរ​។​

​ធ្លាប់​តែ​ឃើញ​និង​លេង​ហ្គេម​មួយ​នេះ​ដោយ​ទូរស័ព្ទ​និង​ឧបករណ៍​ហ្គេម​ផ្សេង​ទៀត​តែ​លើក​នេះ​អ្នកជំនាញ​ខាង​បើកឡាន​ម្នាក់​ដែល​បាន​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​បើកបរ​រថយន្ត​និង​តុបតែង​ទីលាន​ឲ្យ​ដូច​ទៅ​នឹង​ហ្គេម Need For Speed គឺ​ពិតជា​អស្ចារ្យ​ខ្លាំង​បំផុត​និង​សឹងតែ​មើល​មិន​ចង់​ព្រឹចភ្នែក !! ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់