តាមក្បូនវេជ្ជសាស្ត្រចិន នៅរដូវក្ដៅ ឬរដូវភ្លៀងត្រូវការបង្កើនជាតិល្វីងកាត់បន្ថយជាតិជូរ ព្រោះជាតិល្វីងអាចជួយបញ្ចុះធាតុក្ដៅនៅក្នុងរាងកាយ និងកម្ចាត់ភាពអន្ទះអន្ទែង រីឯជាតិជូរបង្កើនភាពមួម៉ៅក្ដៅក្រហាយ។ ដូច្នេះបន្លែដែលមានជាតិល្វីងដ៏គាប់ប្រសើរគឺផ្លែម្រះ ដោយផ្លែម្រះអាចកម្ចាត់ធាតុក្ដៅនៅក្នុងរាងកាយ បំបាត់ភាពហត់នឿយ ធ្វើឲ្យទឹកចិត្តជ្រះថ្លា កែវភ្នែកភ្លឺថ្លា។ ម្យ៉ាងទៀតនៅក្នុងផ្លែម្រះសម្បូរទៅដោយជាតិកាកសរសៃ និងជីវជាតិ ដែលជាធាតុដ៏វិសេសវិសាលក្នុងការប្រឆាំងនឹងជាតិអុកស៊ីដ និងអាចជួយកាត់បន្ថយអត្រាកើតរោគមហារីក។ ក្រៅពីនោះនៅក្នុងផ្លែម្រះ ក៏សម្បូរទៅដោយជាតិអាមីណូអាស៊ីដ កាល់ស្យូម និងក្រុមជីវជាតិB ផងដែរ។
ស្ត្រីកំពុងមានរដូវត្រូវប្រយ័ត្នជាតិល្វីង
ដោយសារតែផ្លែម្រះជាប្រភេទបន្លែមានជាតិល្វីង និងធាតុត្រជាក់ដែលជាឧបសគ្គខ្លះៗដល់ដំណើរឈាមរត់ពុំបានលឿននោះ ហេតុនេះស្ត្រីដែលកំពុងតែមានរដូវ ពុំត្រូវបរិភោគជាតិល្វីងច្រើនពេកទេ ប្រយ័ត្នអាចជះឥទ្ធិពលអាក្រក់ដល់ដំណើរឈាមរដូវ។ រីឯស្ត្រីមានគភ៌បើចង់បរិភោគផ្លែម្រះក៏ត្រូវបរិភោគក្នុងបរិមាណសមល្មមដែរ ព្រោះបើហូបច្រើនជ្រុលអាចជួបគ្រោះថ្នាក់រលូតកូន៕
មតិយោបល់