បើយោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថា នៅថ្ងៃទី ១១ ខែ វិច្ឆកា ឆ្នាំ ២០១៣ មានឧបទ្ទេវហេតុដ៏គួរឲ្យឹឈចាប់មួយបានកើតមានឡើងនៅផ្លូវ Mulberry ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដែលបង្កដោយជនល្មើសចាប់រំលោភស្ត្រីម្នាក់ដល់ក្នុងផ្ទះ។ វាជារឿងដែលគួរឲ្យឈឺចាប់បំផុតនៅពេលដែលជនរងគ្រោះត្រូវបានគេចាប់រំលោភនៅចំពោះមុខកូនស្រីរបស់ខ្លួនដែលទើបតែមានអាយុ ៧ ឆ្នាំ។ បើយោងតាមប៉ូលិសបាននិយាយថា ជនល្មើសបានលបចូលទៅតាមបង្អូចផ្ទះល្វែងរបស់ស្ត្រីរងគ្រោះដែលមានអាយុ ៤២ ឆ្នាំ ហើយបានយកកាំបិតគំរាមរំលោភជនរងគ្រោះទាំងម្តាយទាំងកូន ខណៈពេលដែលកូនស្រីអាយុ ៧ ឆ្នាំកំពុងតែដេក។ បន្ទាប់ពីការរំលោភបានសម្រេចជនល្មើសបានរត់គេចខ្លួនតាមទ្វារមុខទៅបាត់ស្រមោល រីឯកូនក្មេងស្រីរូបនោះប៉ូលិសបានបញ្ជាក់ថាជនល្មើសមិនបានប៉ះពាល់ឡើយ៕
ព័ត៌មានជាតិ
មតិយោបល់