ព័ត៌មានជាតិ

ស្រី​ស្អាត​មិន​ទៅ​សុំ​រៀបការ បែរ​ជា​រៀបការ​មួ​យ​ដើម​ឈើ​ (Video Inside)

​កូនកំលោះ​ម្នាក់​មាន​ឈ្មោះ Richard Torres ជា​មនុស្ស​ប្រុស​ពេញលក្ខណៈ ខណៈ​ដែល​កូនក្រមុំ​របស់គាត់​មិនមែន​ជា​ស្រី​ស្អាត​នោះទេ គឺ​ជា​ដើម​ឈឺ​ដែល​នៅក្នុង​ឧទ្យាន នៃ​ទីក្រុង Buenos Aries ប្រទេស​អា​ហ្សង់​ទី​ន​បាន​រៀបការ​នៅ​ថ្ងៃ​ទី ១០ ខែ វិច្ឆកា ឆ្នាំ ២០១៣ ប៉ុន្មាន​ថ្ងៃមុន​នេះ​។ ពិធី​មង្គលការ​នេះ​បាន​ធ្វើឡើង​ដោយ​មាន​វត្តមាន​នៃ​ភ្ញៀវកិត្តិយស​ជាច្រើន រួម​ទាំង​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​លោក Richard ផងដែរ​។ បន្ទាប់ពី​បាន​និយាយ​នូវ​ពាក្យសន្យា ក៏​បាន​បំពាក់​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ទៅវិញទៅមក និង​ថើប​ទុក​ជា​អុន​ស្សាវ​រីយ៍​ដល់​ផ្អែម​ល្ហែម​។ លោក Rechard បាន​និយាយថា​ការរៀប​អាពាហ៍ពិពាហ៍​នេះ​ដើម្បី​ធ្វើការ​ព្រមាន​អំពី​សកម្មភាព​បរិស្ថាន​បច្ចុប្បន្ន ហើយ​គាត់​មាន​គម្រោង​ធ្វើ​យុទ្ធនាការ​សម្រាប់​សកម្ម​ភាព​បរិស្ថាន​នៅ​ទូទាំង​អាមេរិក​ឡាទីន ក្នុង​ពេល​ដល់​ខ្លី​ខាងមុខនេះ​៕
Marride with Tree
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់