ព័ត៌មានជាតិ

រក​ឃើញ​ថ្នាំ​បង្ការ​ជំងឺអេដស៍​​សម្រាប់ឆ្នាំ ២០១៣​

អេស្ប៉ាញ៖​មិន​តិចជាង ៣ ទសវត្សរ៍ នោះទេ ដែល​បញ្ហាជំងឺអេដស៏​បាន​គម្រាមកំហែង ​​ចំពោះមនុស្សនៅជុំវិញពិភពលោក ដោយសម្លាប់​​​មនុស្ស​មិនតិចជាង ៣៦ ​លាននាក់ និង​មនុស្ស ជាង ៣៥ នាក់ទៀត​រស់នៅ​ដោយផ្ទុកជំងឺអេដស៍​។​
hiv_vaccine_1
ថ្មីៗនេះដែរ​​គេបាន​ទទួលបាន​​ដំណឹង​ដ៏រីករាយមួយ អំពីលទ្ធផល របស់អ្នកស្រាវជ្រាវ ដោយ​ស្វែងរកឃើញ​ថ្នាំបង្ការ ​ជំងឺអេដស៍ ​ក្នុងរយៈពេល ៣០ ឆ្នាំ កន្លងមកនេះ​។​ នៅទីក្រុង Bacelona ប្រទេស​អេស្ប៉ាញ ​ក្នុងឆ្នាំ ២០១៣ នេះ​​ខាង​អ្នកស្រាវជ្រាវ បាន​បង្ហាញ​​ការធ្វើពិសោធន៍​​អំពីថ្នាំ​បង្ការជំងឺអេដស៍​។ ​ប្រភពព័ត៌មាន The Scientific American បាន​សរសេរ​ថា«អនាគត​នៃការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នឹង​មានភាពប្រ​សើរ​ជាងមុន​ច្រើនឡើង​​ដោយ​សារ​មានការសហការ​គ្នា​ល្អ​រវាង​អ្នក​ស្រាវ​ជ្រាវ​ថ្នាំ​បង្ការ​ អ្នក​ព្យា​បាលជំងឺ​ និង​អ្នក​ការពារ ។ សន្និ​សីទ​នៅទីក្រុង​Barcelona បាននាំមកនូវក្តី​សង្ឃឹម​យ៉ាងធំ​ធេងសម្រាប់​មនុស្ស​ជាតិ ហើយ​វា​ក៏​ជា​ក្តី​សង្ឃឹម​មួយ​ក្នុង​ការលុប​បំបាត់​ជំងឺ​អេដស៍​ទាំង​ស្រុង​នា​ពេល​អនាគត់ ។ នៅ​ឆ្នាំ​ក្រោយនេះ​សន្និ​សីទ​នឹងលើក​យកបញ្ហា​ផ្សេង​ទៀត​របស់ជំងឺ​អេដស៍​មក​ពិភាក្សា​គ្នា​គឺ​បញ្ហា​ ការស្រាវ ជ្រាវ​អំពី​ការ​ការ​ពារ​ជំងឺអេដស៍​ និង​លើកយកបញ្ហា​រួម​នៃថ្នាំ​បង្ការ​និង​ថ្នាំពន្យារជីវិត​សម្រាប់​អ្នក​ជំងឺ​អេដស៍​មក​ពិភាក្សា ផង​ដែរ។

បញ្ជាក់ផងដែរថា សម្រាប់កម្ពុជាវិញ អ្នក​ជំងឺ​អេដស៍ទី១​បានរកឃើញ​នៅឆ្នាំ​១៩៩១ ចាប់ពីពេលនោះមក​អត្រា​ (Prevalence) នៃអ្នកផ្ទុកមេរោគមេរោគ​អេដស៍មានការ​កើនឡើង​យ៉ាងឆាប់រហ័ស​ដល់ទៅ​៣%​ ៕​

មតិយោបល់