កាណាដា៖យោងតាមគេហទំព័របរទេសនានាដែលចុះ នៅថ្ងៃទី ១៤ ខែ វិច្ឆកាឆ្នាំ ២០១៣ បានឲ្យដឹងថាប៉ូលិសកាណាដាបានបំបែកក្រុមជួញដូរផ្លូវភេទកុមារតាមរយៈអនឡាញ និងសង្គ្រោះបានកុមារ ៤០០ នាក់។ ពាក់កណ្តោកនៃការជួញដូរផ្លូវភទកុមារគឺជាខ្សែភាពយន្ត ហើយក្រុមហ៊ុន Azov នៅក្នុងទីក្រុង Toronto ប្រទេសកាណាដាឥឡូវត្រូវបានបិទទ្វារ ព្រោះជាប់ចោទពីបទលក់ឌីវីឌី និងវិដេអូសិចរបស់កុមារតាមវ៉ិបសាយរបស់ក្រុមហ៊ុនរហូតដល់ទៅ ៩៤ ប្រទេសដទៃទៀត។ លោក oanna ជាអធិការដ្ឋាននៅក្នុងទីក្រុង Toronto មានប្រសាសន៍ថាជនសង្ស័យត្រូវបានចាប់ខ្លួនសុទ្ធតែជាអ្នកមានភាពជិតស្និតជាមួយកុមារ រួមទាំងអ្នកគ្រូលោកគ្រូ វេជ្ជបណ្ឌិត និង បព្វជិត។ ប្រធានក្រុមហ៊ុន Azov វ័យ ៤២ ឆ្នាំត្រូវបានចាប់ខ្លួន និងជាប់ពន្ធធនាគារ ១១ ឆ្នាំ នេះបើយោងតាមប្រភពព័ត៌មាន ABC។
ប៉ូលិសបាននិយាយថាការស៊ើបអង្កេតនេះត្រូវបានបន្ត និងអាចមានមនុស្សជាច្រើនបន្ថែមទៀតត្រូវបានគេចាប់ខ្លួន៕
ព័ត៌មានជាតិ
មតិយោបល់