លោក Pero Ajtman មានវ័យ៧៥ ឆ្នាំរស់នៅក្នុងភូមិ Karanac នៃទីក្រុង Croatia បានឲ្យដឹងថា កាលពីក្មេង ម្តាយរបស់គាត់ មិនចង់ឲ្យគាត់ញុំអ្វីផ្តេសផ្តាសនោះទេពីព្រោះនាងខ្លាចប៉ះពាល់ដល់សុខភាពរបស់កូន។ ហេតុដូច្នេះហើយទើបម្តាយរបស់ Pero ឲ្យគាត់សន្យាមិនផឹកគ្រឿងស្រវឹង ចាប់ពីពេលនោះមកគាត់បានផឹកកូកាកូឡាដោយសារតែវាមានរសជាតិស្រវឹងតិចតួច។ លោក Pero បានបន្តទៀតថា ការទទួលទាន់ភេសជ្ចៈដែលមានកាបូនឌីអុកស៊ីតជារៀងរាល់ថ្ងៃធ្វើឲ្យគាត់ចាកឆ្ងាយពីគ្រឿងស្រវឹង និងការញៀនថ្នាំ។
ជាធម្មតាគាត់ផឹកកូកាកូឡានៅពេលព្រឹក មុនពេលអាហារថ្ងៃត្រង់ ពេលល្ងាច និងមុនពេលចូលគេង។ ទោះបីជាគ្រូពេទ្យបានណែនាំមិនឲ្យពិសាភេជ្ចៈដែលមានជាតិកាបូនឌីអុកស៊ីតច្រើនពេក ព្រោះធ្វើឲ្យប៉ះពាល់ដល់សុខភាព ប៉ុន្តែ Pero នៅតែមិនផ្លាស់ប្តូរទម្លាប់នេះឡើយ។ រហូតមកដល់ពេលនេះទោះបីម្តាយរបស់គាត់បានស្លាប់ក៏ដោយ ក៏គាត់នៅតែមិនផឹកភេជ្ចៈអ្វីក្រៅពីកូកាកូឡាដែល៕
មតិយោបល់