ព័ត៌មានជាតិ

មូលហេតុ ៦​យ៉ាង នៃ​ការកើត​ជំងឺ​ឈឺ​ឆ្អឹងខ្នង​

​អ្នក​ប្រហែលជា​មិន​បាន​គិត​ដល់​ចំណុច​មួយចំនួន​ដូចជា ភាព​តានតឹង ការពាក់​ស្បែកជើងកែងចោទ​ខ្ពស់ ឬក៏​ការប្រើប្រាស់​ទូរស័ព្ទដៃ​ច្រើនពេក គឺជា​បុព្វហេតុ​ដែល​បង្ក​ឲ្យមាន​ជំងឺ​ឈឺ​ឆ្អឹងខ្នង​។​បើ​តាម​ការស្ទង់មតិ​ដោយ​គ​មាគ​មន៍​ផ្នែក​ជំងឺ​ឆ្អឹងខ្នង Neurological សហរដ្ឋអាមេរិក​បាន​បង្ហាញថា ភាគច្រើន​នៃ​ការ​កើត​ជំងឺ​ឈឺ​ឆ្អឹងខ្នង ឬ​ឈឺ​កញ្ចឹងក​ដោយសារតែ​ការប៉ះទង្គិច​នៃ​ជីវិត​ប្រចាំថ្ងៃ​។​

១. អង្គុយ​
​ការ​អង្គុយ​ធ្វើការ​នៅ​មុខ​កុំ​ព្យូរ​ទ័រជា​រៀងរាល់​ថ្ងៃក៏​អាច​បណ្តោលឲ្យមាន​ការឈឺចាប់​ឆ្អឹងខ្នង​។ ដើម្បី​ជៀសវាង​នៃ​ការកើត​ជំងឺ​នេះ​អ្នក​គួរតែ​ដើរ​ទៅ​មកឲ្យ​បាន​ពីរ​នាទី​ក្នុង​មួយ​ម៉ោង កុំឲ្យ​ឆ្អឹងខ្នង​របស់​អ្នកកោង​ដែល​ធ្វើឲ្យ​មាន​ការឈឺ​។​

២. ស្បែកជើង​
​អ្នក​ដែល​ចូលចិត្ត​ពាក់​ស្បែកជើង​ដែលមាន​កែង​ចោទ​ខ្លាំង អាច​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​នៃ​រាងកាយ និង​ធ្វើឲ្យ​សម្ពាធ​ឈាម​នៅលើ​ឆ្អឹង​កង​រត់​មិន​ស្មើគ្នា​។ មិនតែប៉ុណ្ណោះ​អ្វី​ទាំងអស់​នេះ​អាច​បង្ក​ឲ្យមាន​ការ​ឈឺជង្គង់ និង​អាច​ឈាន​ដល់​ការឈឺ​ឆ្អឹងខ្នង​នៅពេល​ក្រោយ​។​

៣.​អា​ទ្រនាប់​
​អា​ទ្រនាប់​របស់​នារី​មិន​សម​បង្ក​ជំងឺ​ឈឺ​ក និង​សាច់ដុំ​នោះទេ ខណៈពេល​ដែល​អាវទ្រនាប់​អាច​កាត់បន្ថយ​នៃ​ការ​កោង​ទៅ​ខាង​មុខ និង​បំបាត់​ការឈឺចាប់​។​

៤.​ស្រា​បៀរ​
​នៅពេល​ដែល​អ្នក​ពិសារ​ស្រា​បៀរ​ច្រើន​ហួសហេតុ​ពេក​ក៏​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ឆ្អឹង​កង​របស់​ខ្នង​ដែរ​។​

៥.​ភាព​តានតឹង (Street)
​សាច់ដុំ​របស់​អ្នក​ចាប់ផ្តើម​តឹង​ណែន​នៅពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​វិលវល់​គិត​អ្វី​មិន​ចេញ​។ ភាព​តានតឹង​នេះ​អាច​បង្ក​ឲ្យមាន​អ័រម៉ូន cortisol ដែល​បង្កើត​ការ​រលាក​ក្នុង​រាងកាយ​ហើយ​មាន​ការឈឺចាប់​ឆ្អឹងខ្នង​កាន់តែខ្លាំង​។​

៦.​ទូរស្ទព័ដៃ​
​ការប្រើប្រាស់​ទូរស្ទព័ដៃ​ច្រើនពេក​អាច​ធ្វើឲ្យ​មាន​សម្ពា​ធដល់​ឆ្អឹង​ក និង​ប៉ះពាល់​ដល់​សាច់ដុំ ហើយ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​កើត​នៃ​ជំងឺ​ឈឺ​ឆ្អឹងខ្នង​ដូចគ្នា​៕​

smartphone-hands

មតិយោបល់