ព័ត៌មានជាតិ

ចិន​ និង​គុយវែត​កំពុង​ពង្រីក​កិច្ច​សហ​ប្រតិប​ត្តិការ​

ចិន៖ ក្នុង​នាម​ជា​ភ្ញៀវ​កិត្តិយស​នៃ​ពិព័រណ៌​ China-Arab​ States​ Expo​ គុយវែត​បាន​បើក​វេទិកា​ប្រជុំ​ចិន-គុយវែត​ដោយ​បាន​រំពឹង​​ថា​​នៅ​ក្នុង​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ទៅ​លើ​ការ​វិនិយោគ។​

នៅក្នុងនោះ សហគ្រាសធំៗដែលមកពីបណ្ដាលប្រទេសទាំងពីរបានលើក​ឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការ​​ទៅ​លើ​ការ​វិនិយោគ​​ ដោយ​វា​ជា​កូន​សោរ​សំខាន់​ដើម្បី​បម្រើ​ឲ្យវិ​ស័យ​សេដ្ឋកិច្ច។

នៅក្នុងឆ្នាំ ២០១២ ពាណិជ្ជកម្មរវាងប្រទេសចិន និងគុយវែតបានឈានទៅដល់ទឹក​ប្រាក់ចំ​នួន​ ១២,៥៥​ពាន់​លាន​យន់​ ដោយ​បាន​កើន​ឡើង​ ១១​ភាគរយ​ បើ​ធៀប​នឹ​ង​ឆ្នាំ​ ២០១១។​ ប្រទេស​គុយវែត​បាន​វិនិយោគ​ ៨៨៧​លាន​ដុល្លារ​អាមេរិក​ នៅ​​ក្នុង​ប្រទេស​ចិន​ ទៅ​លើ​គម្រោង​ចំនួន​ ៣៥។​

ប្រទេសគុយវែតបានក្លាយជាប្រទេសដៃគូពាណិជ្ជកម្មធំរបស់ចិននៅក្នុងចំណោមដៃគូធំៗ​ទាំង​ ៥​ បន្ទាប់​ពី​អារ៉ាប់​។​គុយវែត​ក៏បាន​សង្កត់​ធ្ងន់ទៅ​លើកា​រ​លើក​កម្ពស់​នៃ​ការ​ទំនាក់​ទំនង​ជា​មួយ​​ប្រទេស​ចិន​ក្នុង​នយោបាយ​​ពាណិជ្ជកម្ម​​ និង​វប្បធម៌។​

នៅក្នុងវេទិកាពិភាក្សាពាណិជ្ជកម្មរវាងប្រទេសចិន និងគុយវែតនេះ មាន​តំណាង​មក​ពី​សគ្រាស​ធំៗ​ចំនួន​ ២០​០​រូប​ ដោយ​​ពួក​​គេបាន​លើក​ឡើង​អំពី​សក្ដានុពល​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ និង​កិច្ច​សហ​ប្រតិបត្តិការ៕​

(经济)(3)首届中阿博览会在宁夏银川开幕

មតិយោបល់